×

បម្រែបម្រួល​តម្លៃ​ប្រេង​ឥន្ធនៈ​នៅកម្ពុជា នឹងត្រូវ​ប្រកាស​ពី​១៥ថ្ងៃម្ដង មក ១០ថ្ងៃម្ដងវិញ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម គ្រោងនឹងធ្វើការផ្លាស់ប្ដូរពេលវេលាកំណត់តម្លៃប្រេងឥន្ធនៈនៅកម្ពុជា ពី១៥ថ្ងៃម្ដង មក ១០ថ្ងៃម្ដងវិញ ដើម្បីឱ្យទាន់ការឡើងចុះនៃតម្លៃប្រេងឥន្ធនៈ។ នេះបើយោងតាមបណ្ដាញសារព័ត៌មានក្នុងស្រុកបានចុះផ្សាយ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់ដូច្នេះ ក្នុងសន្និសីទសារព័ត៌មាន ក្នុងសិក្ខាសាលាមួយ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។

លោករដ្ឋមន្ត្រីបានបន្តថា បច្ចុប្បន្នតម្លៃប្រេងឥន្ធនៈ មានការប្រែប្រួលឡើងចុះលឿនណាស់។ ដូច្នេះវិធានការផ្លាស់ប្ដូរការជូនដំណឹងនេះ ដើម្បីផ្ដល់ជូនភាពឈ្នះឈ្នះដល់អ្នកប្រើប្រាស់ប្រេងឥន្ធនៈ និងវិស័យឯកជន។ លោករដ្ឋមន្ត្រីបានបន្ថែមថា មកដល់ពេលនេះ តម្លៃប្រេងឥន្ធនៈ គឺមិនទាន់ឃើញថាឡើងថ្លៃពេកទេ ប៉ុន្តែអាចនឹងឡើងនៅពេលឆាប់ៗនេះ។

សូមជម្រាបថា កន្លងមក ក្រសួងជូនដំណឹងពីបម្រែបម្រួលតម្លៃប្រេងឥន្ធនៈ ចំនួនពីរដងក្នុងមួយខែ ពោលគឺនៅថ្ងៃទី១ និងថ្ងៃទី១៦ នៃខែនីមួយៗ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង