×

សមត្ថកិច្ច​ជំនាញ ដុតកម្ទេចចោល​គ្រឿងក្នុងជ្រូក​ខូចគុណភាព​ចំនួន ៦០០គីឡូក្រាម នៅខេត្តបាត់ដំបង

ភ្នំពេញ៖ គ្រឿងក្នុងជ្រូកខូចគុណភាពចំនួន ៦០០គីឡូក្រាម ដែលមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំរៀង ស្ទាក់ចាប់បានស្ថិតនៅឃុំអូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង និងបានយកទៅដុតកម្ទេចចោលបន្ទាប់ពីរកឃើញខូចគុណភាព។ នេះបើយយោងតាមការឱ្យដឹងពីមន្ត្រីជំនាញស៊ើបអង្កេតនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប)នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។

បើតាមមន្ត្រីជំនាញ ក.ប.ប បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើង នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ដោយមានសហការត្រួតពិនិត្យ សម្របសម្រួល និងបញ្ជាផ្ទាល់ពី លោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង