ពោធិ៍សាត់៖ កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២២:០៥នាទី មានករណីដាច់ចរន្តអគ្គិសនីនៅផ្នែកខ្លះឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បណ្ដាលមកពីឆក់សត្វតុកែជាប់លើខ្សែបណ្ដាញ ២២គីឡូវ៉ុល ស្ថិតនៅភូមិទំព័រ ឃុំប្រមោយ ស្រុកវាលវែង។
យោងតាមអគ្គិសីបាត់ដំបង បានឱ្យដឹងថា អ្នកបច្ចេកទេស បានធ្វើការត្រួតពិនិត្យរួចរាល់ និងភ្ជាប់ចរន្ត ឱ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅយប់ថ្ងៃដដែល៕