កូរ៉េខាងត្បូង៖ បទចម្រៀងទោលរបស់ Jennie ដែលបានចេញកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅបានក្លាយជាបទចម្រៀងទោសដែលមានអ្នកចូលទស្សនាច្រើនជាងគេបំផុតបើទោះជាកន្លងហួសទៅអស់រយៈពេលជាង៣ឆ្នាំហើយក៏ដោយ ប៉ុន្តែសម្រាប់បទចម្រៀងមួយនេះហាក់នៅតែមានការគាំទ្រជាច្រើនដែលគិតមកត្រឹមថ្ងៃទី១៧ ខែមីនា នេះបទចម្រៀងទោលរបស់ Jennie ទទួលបានអ្នកចូលទស្សនារហូតដល់ ៨០០លានដងឯណោះ។
សន្ទុះនៃការគាំទ្រនេះបានធ្វើឱ្យ Jennie វ៉ាដាច់បទចម្រៀងរបស់តារាចម្រៀងល្បីៗជាច្រើនរហូតអាចឈរនៅចំណាត់ថ្នាក់លេខ១ក្នុងតារាងផងដែរ។ គួរបញ្ជាក់ផងដែរថា ក្នុងចំណោមបទចម្រៀងទោលលំដាប់ទាំង១០ក្នុងប្រទេស បទចម្រៀង Solo របស់ Jennie បានជាប់ចំណាត់ថ្នាក់លេខ១ ខណៈបទចម្រៀងទោល Untitle,2014 របស់ G-Dragon ដែលបានចេញកាលពីឆ្នាំ២០១៧ បានជាប់ចំណាត់ថ្នាក់លេខ១០៕