
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន ១៤៨ នាក់ ក្នុងនោះករណីនាំចូលចំនួន ៣៨ នាក់ និងឆ្លងក្នុងសហគមន៍ ១១០ នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន ២៨១ នាក់ និងគ្មានស្លាប់។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៤.៧៧២ នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣០.៦៨៨ នាក់, ស្លាប់សរុបចំនួន ៣.០៤៩ នាក់៕