×

កុំបារម្ភឆ្នាំ២០២២នេះ សង្ក្រាន្តសៀមរាប នឹងត្រឡប់មកវិញហើយ

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំសង្ក្រាន្តសៀមរាប បន្ទាប់ពីខកខានរយៈពេល ២ឆ្នាំដោយសារវិបត្តិកូវីដ១៩ ដែលបានរាតត្បាតទូទាំងសាកលលោក ព្រមទាំងប្រទេសកម្ពុជាផងដែរ។

 

នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ លោក ប្រាក់ សោភ័ណ អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បានដឹកនាំសមាជិក សមាជិកា គណៈកម្មាធិការខេត្ត ក្រុមការងារលេខាធិការដ្ឋាន និងក្រុមការងារពាក់ព័ន្ធ ចុះទៅពិនិត្យទីតាំងត្រៀមរៀបចំកម្មវិធីនេះ ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅថ្ងៃខាងមុខនេះ នៅបរិវេណមាត់ស្ទឹងសៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

អភិបាលរងខេត្ត បានណែនាំពាក់ព័ន្ធនឹងតួនាទីទទួលខុសត្រូវរបស់ក្រុមការងារបន្ថែម ដើម្បីធ្វើយ៉ាងណាពន្លឿនដល់ដំណើរការងាររៀបចំទីតាំងកម្មវិធីឱ្យបានរួចរាល់មុនថ្ងៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឈានចូលមកដល់ នៅថ្ងៃទី១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង