×

គ្រូពេទ្យឯកទេសអន្តរជាតិ ផ្ដល់ការព្យាបាលនិងវះកាត់ជំងឺ១៤មុខ ឥតគិតថ្លៃនៅ មន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ

ព្រះវិហារ៖ មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានឱ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកទេសវះកាត់អន្តរជាតិ នឹងផ្ដល់ការព្យាបាល និងវះកាត់ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១៩ ដល់ ២៥ ខែមីនា ឆ្នាំ២០២២។

ជំងឺដែលត្រូវពិនិត្យ និងវះកាត់រួមមាន៖ រលាកខ្លួនប្រាណដៃជើងនិងមុខមាត់, ក្លនលូននៅពោះ, ឆែបមាត់, ឆែមក្រអូម ដុំពកនិងគីសផ្សេងៗ, ក្លនលូន, ពងស្វាសមិនធ្លាក់ចុះ, បំពង់បង្ហូរនោមខុសប្រក្រតី, ដុំសរសៃឈាម, រន្ធគូទបិទមិនជិត, លើសនិងជាប់ម្រាមដៃ, ក្លនលូនចូលសន្ទះទ្រូង, ភាពបិទមិនជិតរវាងប្រហោងច្រមុះនិងមាត់ដោយសារក្រអូម, និង ការព្យាបាលដោយការចោះលើពងស្វាសខុសប្រក្រតី។

ការពិនិត្យជំងឺ ធ្វើឡើងរហូតដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ហើយការវះកាត់នឹងធ្វើឡើងនៅថ្ងៃទី២១ ដល់ ២៥ ខែមីនា ឆ្នាំ២០២២ នៅមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង