×

ប្រាសាទអង្គរវត្ត​ឈរ​នៅលេខ១​ជាកន្លែង​ដ៏ល្អបំផុត សម្រាប់​ទស្សនា​ព្រះអាទិត្យរះ

សៀមរាប៖ តាមការសិក្សាដោយគេហទំព័រដ៏ល្បីរបស់អង់គ្លេស Mornings.co.uk ប្រាសាទអង្គរវត្ត របស់ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ ជាកន្លែងដ៏ល្អបំផុត សម្រាប់ទស្សនាពេលព្រះអាទិត្យរះ និងលិច ក្នុងចំណោមទីតាំងគ្រប់ប្រទេសទាំងអស់ នៅលើពិភពលោក។

ការសិក្សារបស់ Mornings.co.uk ត្រូវបានបន្តចុះផ្សាយដោយសារព័ត៌មានល្បីៗជាច្រើនទៀត ដែលផ្តោតលើទីតាំងកម្សាន្ត ដោយផ្តល់ចំណាត់ថ្នាក់ដូចខាងក្រោម៖

-ចំណាត់ថ្នាក់លេខ១ បានទៅលើ Angkor Wat របស់កម្ពុជា
-ចំណាត់ថ្នាក់លេខ២ បានទៅលើ Haleakala Crater របស់អាមេរិក
-ចំណាត់ថ្នាក់លេខ៣ បានទៅលើ Taj Mahal របស់ឥណ្ឌា
-ចំណាត់ថ្នាក់លេខ៤ បានទៅលើ Borobudur Temple របស់ឥណ្ឌូណេស៊ី
-ចំណាត់ថ្នាក់លេខ៥ បានទៅលើ Uluru របស់អូស្ត្រាលី
-ចំណាត់ថ្នាក់លេខ៦ បានទៅលើ Saragng Kot របស់នេប៉ាល់
-ចំណាត់ថ្នាក់លេខ៧ បានទៅលើ Bagan Temples របស់មីយ៉ាន់ម៉ា
-ចំណាត់ថ្នាក់លេខ៨ បានទៅលើ Adam’s Peak (Sri pada) របស់ស្រីលង្កា
-ចំណាត់ថ្នាក់លេខ៩ បានទៅលើ Charles Bridge របស់ឆេក
-ចំណាត់ថ្នាក់លេខ១០ បានទៅលើ Machu Picchu របស់ប៉េរូ។

បុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្ស ប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២២ គឺថ្ងៃរះនៅចំកំពូលកណ្ដាលប្រាសាទអង្គរវត្តនៃសមរាត្រីខែមីនានេះ នឹងត្រូវចំថ្ងៃទី២១ ខែមីនា នៅវេលាប្រហែលជាចាប់ពីម៉ោង៦:៣០នាទីព្រឹក ដែលជាព្រឹត្តិការណ៍យ៉ាងពិសេសមួយ ហើយអាចនៅថ្ងៃទី២២ ខែកញ្ញា នឹងកើតមានម្ដងទៀត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង