×

ប្រកាស​លែងលះ​បានជាង ៣ខែ ពេលនេះ គង់ ទីនីន រក​អ្នកស្អំ​បេះដូង​ដែល​ធ្លាប់មាន​ចិត្ត​លើគ្នា​តាំងពីក្មេង

ភ្នំពេញ៖ រឿងរ៉ាវលែងលះរបស់ Influencer អ្នកនាង គង់ ទីនីន ដែលបានកក្រើកឡើងកាលពីខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ដោយនាងបានឱ្យដឹងថា អតីតស្វាមីរបស់នាងផិតក្បត់នាង និងធ្វើបាបចិត្តនាងជាខ្លាំងនូវរឿងរ៉ាវជាច្រើនទើបនាងសម្រេចចិត្តលែងលះឈប់ពាក់ព័ន្ធគ្នាតទៅទៀត។

ទីនីន បាននិយាយបកស្រាយយំសស្រាក់ទាំងអារម្មណ៍ឈឺចាប់នៅពេលដាច់ចិត្តទម្លាយបញ្ហាជីវិតគ្រួសារដែលបានកើតឡើងនាពេលនោះ។ ទោះជាយ៉ាងណាកន្លងទៅអស់ជាង ៣ខែពេលនេះស្រីស្អាតរូបនេះបានរកឃើញមនុស្សប្រុសសង្ហាម្នាក់មកស្អំបេះដូងបានហើយដែលអ្នកទាំង២បានចែករំលែកសារឆ្លើយឆ្លងគ្នាផ្អែមល្ហែម និងបានសារភាពថាធ្លាប់លួចស្រលាញ់គ្នាតាំងពីក្មេងទៀតផង គ្រាន់តែមិនហ៊ានសារភាពឱ្យដឹង។

ទីនីន បានចែករំលែករូបភាពជាច្រើននៅលើគណនី IG របស់នាងដោយប្រកាសទាក់ទងគ្នាជាផ្លូវការនៅថ្ងៃនេះ ដោយមានមិត្តអ្នកសិល្បៈ ក៏ដូចជាអ្នកគាំទ្រជាច្រើននាំគ្នាអបអរដោយនាងអាចរកបានអ្នកស្អំបេះដូង និងគ្រប់គ្នាមានតែពាក្យជូនពរឱ្យអ្នកទាំង២ស្រលាញ់គ្នារហូតផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង