
Review៖ ដោយសារតែមានប្រពន្ធពូកែប្រចណ្ឌ រួមផ្សំនឹងមានកូនស្រី និងម្តាយចាំជួយអុចអាលបន្ថែមផងនោះ ធ្វើឱ្យលោកតាវ៉ិចទ័រដាច់ចិត្តប្រើបស្នៀតចូលរូងខ្លាដោយរើកន្លែងធ្វើការធ្វើនៅផ្ទះវិញដើម្បីឱ្យប្រពន្ធទុកចិត្តលោក និងលេខាជាស្រីក្មេងថា មិនមានទំនាក់ទំនងអ្វីក្រៅពីការងារ។
ប៉ុន្តែអ្វីៗមិនដូចការគិតឡើយ ចុងក្រោយមានតែធ្វើឱ្យប្រពន្ធរបស់លោកវ៉ិចទ័ររឹតតែប្រចណ្ឌលើសដើម ក្រោយពីលេខាស្រីកញ្ញា ណូម័រ មើលច្រលំខ្សែក្រវ៉ាត់ទៅជាពស់រហូតស្ទុះទៅឱបកលោកតាវ៉ិចទ័រនៅនឹងមុខប្រពន្ធរបស់គាត់តែម្តង។
ថាអាចដោះស្រាយបញ្ហាបានហើយ តែចុងក្រោយមានតែធ្វើឱ្យរឿងកាន់តែលើសដើម និងតឹងតែងជាងមុនរឹតតែខ្លាំង។ ចង់ដឹងកាន់តែច្បាស់ពីផែនការទៅជាផែនស្កររបស់លោកតាវ៉ិចទ័រយ៉ាងណាខ្លះ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

(តំណភ្ជាប់ វីដេអូ)