×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

លោកស៊ុន ចាន់ថុល បញ្ជាក់​ថា​ស្ថានីយ​ប្រេងឥន្ធនៈ​មួយចំនួន​នឹង​ដំឡើង​កន្លែង​បញ្ចូល​ថាមពល​អគ្គិសនី នៅកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាគ្នាជាមួយក្រុមហ៊ុនប្រេងឥន្ធនៈឯកជននានា ដើម្បីស្វែងរកយុទ្ធសាស្ត្រដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី។

ក្នុងពិធីតាំងពិពរណ៍យានយន្តអគ្គិសនី និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនី នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមីនានេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា មានក្រុមហ៊ុន ៣ បានឯកភាពដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីផងដែរ។

ក្រុមហ៊ុនមួយ គ្រោងនឹងដំឡើងស្ថានីយនេះ នៅផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលកំពុងដំណើរការសាងសង។ លោកទេសរដ្ឋមន្ត្រី បានបន្តថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ លោកនឹងអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធស្ថានីយប្រេងឥន្ធនៈមួយដែលបំពាក់កន្លែងបញ្ចូលថាមពលអគ្គិសនីផងដែរ។

លោកទេសរដ្ឋមន្ត្រី បានបង្ហើបថា អង្គការ UNDP បានផ្ដល់ជំនួយជាស្ថានីយបញ្ចូលថាមពលអគ្គិសនីចំនួន ៤ មកក្រសួង ដែលមួយគ្រឿងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅភ្នំពេញ។ ចំណែក ៣គ្រឿងទៀត នឹងដាក់នៅខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងវិនិយោគិន ដើម្បីសាងសាង់ស្ថានីយបញ្ចូលថាមពលអគ្គិសនីនៅទូទាំងប្រទេស។

លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា មានតែការជំរុញការដំឡើងស្ថានីយបញ្ចូលថាមពលអគ្គិសនីទេ ដែលអាចជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅប្រទេសកម្ពុជា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង