×

ពិធីសង្ក្រាន្ត​មួយ​នៅក្រុងសួង ត្រូវបាន​លុបចោល ក្រោម​ហេតុផល​បារម្ភពី​វីរុស​កូវីដ១៩

ត្បួងឃ្មុំ៖ កម្មវិធីសង្ក្រាន្តវិទ្យាល័យសម្ដេចតេជោ ហ៊ុនសែន សួង នៅឆ្នាំ២០២២នេះ ត្រូវរំសាយ ដោយសារការព្រួយបារម្ភពីជំងឺរាតត្បាតកូវីដ១៩ ទោះបីជារាជរដ្ឋាភិបាល បានបើកភ្លើងខៀវឱ្យមានការរៀបចំសង្ក្រាន្តនៅទូទាំងប្រទេសក៏ដោយ។

យោងតាមសេចក្ដីជូនដំណឹងមួយ ដែលទទួលបាននៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជាក់ដូច្នេះថា៖ “កម្មវិធីសង្ក្រាន្តវិទ្យាល័យសម្ដេចតេជោ ហ៊ុនសែន សួង ក្នុងឆ្នាំ២០២២នេះ នឹងត្រូវពន្យារពេលទៅឆ្នាំក្រោយ ដោយមូលហេតុមានការព្រួយបារម្ភនៃការរីករាលដាល និងដើម្បីជាការការពារ ជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា”។

សូមជម្រាបថា នេះជាការលុបចោលកម្មវិធីសង្ក្រាន្តទីមួយ ដែលបានប្រកាសជាផ្លូវការ ក្នុងឆ្នាំ២០២២នេះ។ បច្ចុប្បន្ន បណ្ដាខេត្តនានា កំពុងរៀបចំសង្ក្រាន្ត ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង