×

អតីតស្វាមី​របស់ Babie Hsu ឆេះឆួល​អារម្មណ៍​ក្រោយ Dee Hsu ជម្រុញ និង​គាំទ្រ​បងស្រី​ជាមួយ DJ Koo

កម្សាន្ត៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នេះព័ត៌មានរវាងអតីតស្វាមីរបស់ Babie Hsu និងប្អូនស្រីនាង Dee Hsu កំពុងក្លាយជាប្រធានបទដែលគ្រប់គ្នាកំពុងចាប់អារម្មណ៍បន្ទាប់ពី Dee Hsu បានចូលរួមក្នុងកម្មវិធីទូរទស្សន៍មួយដោយនិយាយនូវពាក្យសម្តីទាំងនេះថា នាងបានទាយដឹងមុនហើយថា បងស្រីនាង និង DJ Koo ប្រាកដជាអាចរួមរស់ជាមួយគ្នាបាន ព្រោះជាក់ស្តែងអ្នកទាំង២ធ្លាប់ជាគូស្នេហ៍ដែលស្រលាញ់គ្នាខ្លាំង ហើយការបែកគ្នាលើកមុននោះគឺដោយសារកាលទេសជាអ្នកបង្ខំប៉ុណ្ណោះ ទើបបណ្តាលឱ្យអ្នកទាំង២ចែកផ្លូវគ្នាទាំងចិត្តនៅស្រលាញ់។

គ្រាន់តែ Dee Hsu និយាយពាក្យទាំងនោះភ្លាមធ្វើឱ្យអតីតស្វាមីរបស់ Babie Hsu ឆេះឆួលអារម្មណ៍មួយរំពេចរហូតលោកបាននិយាយទាំងកំហឹងថា “ពិតមែនឬ? វាជាការគិតទុកមុនរបស់នាងតាំងពីពេលណាមក? ឬទើបតែថ្ងៃនេះទេ? នាងលេបថ្នាំច្រើនពេកមែនទេ? បន្ទាប់ពីអតីតស្វាមីរបស់ Babie Hsu បញ្ចេញប្រតិកម្មខ្លាំងៗបែបនេះ Dee Hsu ក៏បានផុសពាក្យបែបនេះថា “ប្រសិនមានអ្នកណាបង្កាច់បង្ខូចខ្ញុំ ខ្ញុំនឹងលើកលែងឱ្យ ហើយនៅពេលដែលត្រូវនរណាម្នាក់ធ្វើបាប ឬនិយាយមិនល្អដាក់នោះ គឺយើងត្រូវរកឬសគល់ដំណោះស្រាយនៃបញ្ហានោះ”។

គួរបញ្ជាក់ដែរថា DJ Koo បានធ្វើដំណើរទៅកោះតៃវ៉ាន់ដើម្បីជួប Babie Hsu និងម្តាយរបស់នាង ក៏ដូចជាចុះឈ្មោះរៀបអាពាហ៍ពិពាហ៍ផងដែរ។ សម្រាប់ Babie មិនបានបង្ហាញអ្វីទាំងអស់ ដោយដំណើររបស់ DJ Koo ទៅតៃវ៉ាន់នោះបានដឹងតាមរយៈប្អូនស្រី និងម្តាយរបស់នាងប៉ុណ្ណោះ។ តាមការឱ្យដឹងពីក្រុមការងាររបស់ Babie បានបញ្ជាក់ថា Babie និង DJ Koo បានចុះឈ្មោះរៀបអាពាហ៍ពិពាហ៍នឹងគ្នាជាផ្លូវការរួចរាល់ហើយនៅតៃវ៉ាន់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ថ្មីៗនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង