Review៖ ឃើញថៅកែ ទេព និងនាយប៉ូលិស ខេន ជាសត្រូវស៊ីសាច់ហុតឈាមគ្នាបែបនេះ ការពិតកន្លងមកកាលនៅជានិស្សិតអ្នកទាំង២គឺជាមិត្តសម្លាញ់នឹងគ្នាដែលធ្លាប់មានបំណងចង់ចូលធ្វើប៉ូលិសជាមួយគ្នាទៀតផង។
ប៉ុន្តែចុងក្រោយគ្មានអ្នកណាមើលឃើញឡើយថាពេលអនាគតនឹងមានរឿងអ្វីកើតឡើងខ្លះ។ ទោះជាយ៉ាងណា អ្វីដែលធ្វើឱ្យថៅកែ ទេព ស្អប់ និងតាមចងកម្មពៀរនាយ ខេន មិនឈប់នោះដោយសារភាពសង្ហារបស់នាយ ខេន បានទាក់ចិត្តក្រមុំៗជាច្រើនក្នុងភូមិឱ្យលង់ស្រលាញ់រហូតសូម្បីតែមនុស្សស្រីដែលថៅកែ ទេព លួចមានចិត្តលើក៏ចាប់អារម្មណ៍នាយ ខេន ដែរ។
នេះជាកំហឹង និងភាពច្រណែនតែម្ចាងរបស់ថៅកែ ទេព ដែលនាយ ខេន មិនដែលគិតនឹងដណ្តើមរបស់អ្នកណាឡើយ។ រហូតមកដល់ពេលនេះថៅកែ ទេព បានប្តេជ្ញាថានឹងដណ្តើមមនុស្សស្រីណាដែលជាប់ពាក់ព័ន្ធជាមួយនាយ ខេន បើទោះជាត្រូវប្រើល្បិចអាក្រក់យ៉ាងណាក៏ដោយ។
មកទល់ពេលនេះអ្នកគ្រូ ពិសី ក៏បានក្លាយជាជនរងគ្រោះម្នាក់ដែលថៅកែ ទេព បានបំផ្លាញអនាគតនាងទាំងស្រុងដោយសារភាពអាត្មានិយម ចង់ចាញ់ឈ្នះរបស់លោកដែលចងគំនុំនាយ ខេន មិនព្រមលែង។
ចង់ដឹងថា ថៅកែ ទេព រូបនេះនឹងបន្តធ្វើអំពើទុច្ចរិតអ្វីបន្តទៀតដើម្បីអាចបំផ្លាញនាយ ខេន កុំភ្លេចរង់ចាំទស្សនាភាគបន្តរឿង “មន្តស្នេហ៍អ្នកគ្រូពេទ្យឆ្នាស” ដែលមានចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ វេលាម៉ោង៧យប់នៅលើកញ្ចក់ទូរទស្សន៍ CTN និងមានផ្សាយជូននៅលើ CBS Digital លើផេកផ្លូវការរបស់ CTN TV Drama ទាំងអស់គ្នា៕
(តំណភ្ជាប់ វីដេអូ)
https://youtu.be/H25y-YK92yM?list=RDCMUC7cyr5kbcN7jvG7No6lZ-wQ