×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

ដល់ករហើយ​លើកនេះ អ្នកគ្រូ ពិសី ស្រាប់តែ​មាន​ផ្ទៃពោះ​ដោយ​អះអាងថា​ជា​របស់​នាយប៉ូលិស ខេន ទៀត

ភ្នំពេញ៖ បញ្ហាកាន់តែធ្ងន់ធ្ងរឡើងបន្ទាប់ពីអ្នកគ្រូ ពិសី មានផ្ទៃពោះ និងបានពន្លើសប្រាប់អ្នកគ្រូពេទ្យ វណ្ណារី ថាកូនក្នុងផ្ទៃខ្លួនជាកូនរបស់ប៉ូលិស ខេន ទៀតផង។ ឧបសគ្គជាច្រើនដែលកើតឡើងពីការយល់ច្រលំជាច្រើន ជាពិសេសដោយសារអ្នកគ្រូ ពិសី បង្កើតរឿងឡើងដើម្បីបំបែកអ្នកគ្រូពេទ្យ វណ្ណារី និងប៉ូលិស មិនឱ្យស្រលាញ់គ្នា។

យ៉ាងណាមិញ នៅភាគសប្តាហ៍ក្រោយនេះ ទស្សនិកជននឹងកាន់តែជក់ចិត្តដិតអារម្មណ៍ខ្លាំងដោយសាច់រឿងបង្កប់ទៅដោយភាពឈឺចាប់ ស្មុគស្មាញ គ្រប់រសជាតិកើតឡើងដោយសារអ្នកគ្រូ ពិសី តែម្នាក់គត់។ ហើយលើកនេះ ក៏ជាវេលាដែលអ្នកគ្រូពេទ្យ វណ្ណារី ឈឺចាប់បំផុតក្រោយឮថា អ្នកគ្រូ ពិសី មានកូនជាមួយមនុស្សដែលខ្លួនស្រលាញ់។

ចង់ដឹងកាន់តែច្បាស់ថា សាច់រឿងមួយនេះនឹងធ្វើឱ្យទស្សនិកជនកាន់តែក្រឺតក្នាញ់អ្នកគ្រូ ពិសី ដល់កម្រិតណានោះ កុំភ្លេចតាមដានទស្សនាបន្តរឿង “មន្តស្នេហ៍អ្នកគ្រូពេទ្យឆ្នាស” រៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ វេលាម៉ោង៧យប់នៅលើកញ្ចក់ទូរទស្សន៍ CTN និងផ្សាយផ្ទាល់នៅលើ CBS Digital លើផេកផ្លូវការរបស់ CTN TV Drama ទាំងអស់គ្នា៕

(តំណភ្ជាប់ វីដេអូ)

https://youtu.be/d6O9YGbvRvQ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង