×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

ទៅលេង​សៀមរាប​នៅពីធី​ចូលឆ្នាំ​ខាងមុខ ត្រូវចូលរួម​ថែរក្សា​បរិស្ថាន​ទាំងអស់គ្នា

សៀមរាប៖ ខេត្តសៀមរាប ត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរដ៏ច្រើនកុះករ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខណៈភ្ញៀវទេសចរ បានចាប់ផ្ដើមធ្វើដំណើរទៅកាន់ទឹកដីអង្គរជាបណ្ដើរៗ ដោយនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។

អាជ្ញាធរខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តសៀមរាប ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយមានការតុបតែងតាមដងផ្លូវ មាត់ស្ទឹង និងបំពាក់ភ្លើងពណ៌ចម្រុះ ដើម្បីលើកសោភ័ណភាពមួយកម្រិតទៀត។ ជាមួយគ្នានេះ ក្រុមការងារអាជ្ញាធរជាតិអប្សរា បានធ្វើសកម្មភាពបោសសម្អាតដូចសព្វដង ទាំងការសម្អាតលើគោក និងលើទឹក ក្នុងន័យដើម្បីបរិស្ថានអនាម័យក្នុងរមណីយដ្ឋានអង្គរ ឱ្យស្រស់ស្អាតជានិច្ច។

ជាការពិត នាឱកាសពិធីបុណ្យចូលឆ្នាំខាងមុខនេះ ប្រជាពលរដ្ឋរាប់ម៉ឺននាក់ នឹងធ្វើដំណើរទៅតាមប្រាសាទនានា។ ដូច្នេះ ប្រជាពលរដ្ឋគ្រប់ៗរូប មានកាតព្វកិច្ចចូលរួមថែរក្សាបរិស្ថាននៅក្នុងទឹកដីអច្ឆរិយមួយនេះ ដោយត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងការចោលសំរាមពាសវាលពាសកាល ដែលអាចបង្កឱ្យបាត់បង់សោភ័ណភាព និងបង្កជារូបភាពមិនល្អក្រោយឱកាសចូលឆ្នាំ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង