×

អ្នកគ្រូ ពិសី នេះ​ពិតជា​ល្បិចច្រើនមែន នៅសុខៗ​បែរ​ជា​លួចថ្នាំ​ពី​ក្នុង​មន្ទីរពេទ្យ​យកទៅ​លេប​រហូតដល់​រលូតកូន​មិនដឹង​មានបំណង​អាក្រក់​អីទៀតទេ

ភ្នំពេញ៖ បន្ទាប់ពីអ្នកគ្រូ ពិសី បានសន្លប់ និងបានបញ្ជូនទៅមន្ទីរពេទ្យមក អ្នកគ្រូពេទ្យ វណ្ណារី ក៏បានពិនិត្យដឹងដោយចៃដន្យថា អ្នកគ្រូ ពិសី កំពុងមានផ្ទៃពោះផងដែរ។ ប៉ុន្តែបន្ទាប់ពីពេលនោះមក អ្នកគ្រូ ពិសី ក៏បានលួចថ្នាំក្នុងមន្ទីរពេទ្យមកលេបដោយគ្មាននរណាម្នាក់ដឹងឡើយថា នាងមានបំណងចង់ទម្លាក់គក៌ ឬ ចង់សម្លាប់ខ្លួនខណៈដែលថ្នាំមានប្រតិកម្មស្ទើរឆក់យកជីវិតនាងទៅហើយ។

ទោះជាយ៉ាងណា ជីវិតម្តាយត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះទាន់ពេល ចំណែកកូនក្នុងផ្ទៃត្រូវបានបាត់បង់ក្រោមស្នាដៃអ្នកគ្រូ ពិសី ជាម្តាយ។ អាថ៌កំបាំងមួយនេះត្រូវបានបែកធ្លាយ និងធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង ជាពិសេសនាយ ខេន ហាក់ខឹងសម្បារនឹងអ្នកគ្រូពេទ្យ វណ្ណារី ដែលបានជួយអ្នកគ្រូ ពិសី លាក់បាំងរឿងនេះផងដែរ។

ចង់ដឹងថា អ្នកគ្រូ ពិសី លួចថ្នាំពីក្នុងមន្ទីរពេទ្យទៅលេបដោយគ្មានវេជ្ជបញ្ជាក្នុងគោលបំណងបែបណា កុំភ្លេចតាមទស្សនារឿង “មន្តស្នេហ៍អ្នកគ្រូពេទ្យឆ្នាស” ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ វេលាម៉ោង៧យប់ និងផ្សាយផ្ទាល់នៅ CBS Digital លើផេកផ្លូវការរបស់ CTN TV Drama ទាំងអស់គ្នា៕

(តំណភ្ជាប់ វីដេអូ)

https://www.youtube.com/watch?v=qu9ntBFGeN8

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង