×
ព័ត៌មានថ្មី
  1. ការដឹកនាំក្រុមដោយជំនឿនាំមកនូវជ័យជម្នះក្នុងការប្រកួតជាក្រុម នៅសប្ដាហ៍ទី៦ MasterChef Cambodia រដូវកាលទី៤
  2. MasterChef Cambodia រដូវកាលទី៤៖ ឱកាសលើកទីពីររបស់បេក្ខនារី ជា សុវាចា បានរបូតចេញពីដៃក្នុងការប្រកួតវិញ្ញាសាសម្ពាធ
  3. កម្មវិធី «កម្លាំងគោជល់» លើកស្ទួយអត្តសញ្ញាណជាតិ តាមរយៈការលាយបញ្ចូលរវាងការប្រកួតសម័យទំនើប ជាមួយល្បែងបុរាណខ្មែរ
  4. សម្ពាធក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី៦ កើតឡើងសាជាថ្មី បន្ទាប់ពីការប្រកួតជាក្រុម
  5. រង្វាន់តែមួយ ជើងឯកតែម្នាក់! សមរភូមិប្រកួតកម្លាំងដំបូងគេបង្អស់នៅកម្ពុជា កម្មវិធី «កម្លាំងគោជល់» ចាប់ផ្ដើមផ្សាយនៅស្ថានីយទូរទស្សន៍ CTN នាចុងសប្ដាហ៍នេះ

ក្រុងសៀងហៃ ត្រៀម​ជាង១៣ម៉ឺនគ្រែពេទ្យ​បន្ថែម សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវីដ១៩

ចិន៖ លោកប្រធានាធិបតីចិន លោក Xi Jinping បានសរសើរគោលនយោបាយ “Zero-Covid” របស់ប្រទេសនេះនៅថ្ងៃសុក្រនេះ ខណៈអាជ្ញាធរក្រុងសៀងហៃ បានរៀបចំគ្រែជិត ១៣ម៉ឺនគ្រែ សម្រាប់អ្នកជំងឺកូវីដ១៩ ចំពេលមានករណីកើនឡើង។

រហូតមកដល់ខែមីនា ប្រទេសចិន បានរក្សាមិនឱ្យករណីកូវីដ១៩ក្នុងស្រុកកើនឡើងច្រើននោះទេ។ ប្រទេសនេះ បានអនុវត្តការធ្វើតេស្តទ្រង់ទ្រាយធំ និងការរឹតបន្តឹងយ៉ាងតឹងរ៉ឹងលើការធ្វើដំណើរអន្តរជាតិ។ ប៉ុន្តែប្រទេសនេះ បានរាយការណ៍ករណីរាប់ពាន់នាក់ជារៀងរាល់ថ្ងៃក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងចំណុចកណ្តាលនៃការផ្ទុះឡើង ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការបិទខ្ទប់ ជុំវិញការឆ្លងរាលដាលនៃមេរោគអូមីក្រុង។

អាជ្ញាធរក្រុងសៀងហៃ បាននិយាយនៅថ្ងៃសុក្រនេះថា គ្រែចំនួន ១៣ម៉ឺនគ្រែទៀត ត្រូវបានបន្ថែម បានរួចរាល់ហើយខ្លះ និងកំពុងដំឡើងខ្លះ សម្រាប់អ្នកដែលមានផ្ទុកមេរោគកូវីដ១៩ នៅក្នុងសាលតាំងពិពណ៌ និងទីកន្លែងបណ្ដោះអាសន្ន។

ទីក្រុងនេះ បានរាយការណ៍ពីការឆ្លងថ្មីជាង ២១០០០ ករណី នៅថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២នេះ ដែលភាគច្រើនមិនមានរោគសញ្ញា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង