
Review៖ ទង្វើរបស់នាយប៉ូលិស ខេន លើកនេះពិតជាជ្រុលខ្លាំងរហូតល្មមធ្វើឱ្យអ្នកគ្រូពេទ្យ វណ្ណារី ត្រលប់ទៅភ្នំពេញវិញទាំងមិនមានពាក្យលា។ ទង្វើដែលទើបសារភាពប្រាប់អ្នកគ្រូពេទ្យ វណ្ណារី ពេញៗមាត់ថាស្រលាញ់នាង តែចុងក្រោយបែរជាទៅយកចិត្តទុកដាក់ជាមួយនឹងអ្នកគ្រូ ពិសី ដែលមិនត្រូវអ្វីនឹងគ្នាទៅវិញ។

ខេន ប្រាប់អ្នកគ្រូពេទ្យ វណ្ណារី ពេញៗមាត់ថាស្រលាញ់នាង ប៉ុន្តែទង្វើបែរជាមិនយកចិត្តទុកដាក់ និងអ្វីដែលមិនអាចទទួលយកបាននោះគឺ មិនជឿទុកចិត្តនាងរហូតស្រែកបង្ខំឱ្យនាងបញ្ជាក់ម្តងហើយម្តងទៀតថា នាងមិនបានចាក់ថ្នាំឱ្យអ្នកគ្រូ ពិសី ខុសរហូតដល់ប្រតិកម្ម ឬយ៉ាងណា។
យ៉ាងណាមិញ ពាក្យសម្តីទាំងប៉ុន្មាននេះ បានធ្វើឱ្យអ្នកគ្រូពេទ្យ វណ្ណារី ស្រងាកចិត្តរហូតសម្រេចចិត្តត្រលប់ទៅភ្នំពេញវិញ និងភ្ជាប់ពាក្យជាមួយនឹងបុរសផ្សេងផងដែរ។ មិនដឹងថា ស្នេហារបស់អ្នកគ្រូពេទ្យស្អាត និងកម្លោះសង្ហា ខេន នឹងក្លាយជាទៅជាយ៉ាងណាឡើយ បើរឿងយល់ច្រលំតែងកើតឡើងម្តងហើយម្តងទៀតមិនចេះចប់បែបនេះ។

ចង់ដឹងសាច់រឿងកាន់តែច្បាស់ កុំភ្លេចតាមដានទស្សនាភាគបន្តរឿង “មន្តស្នេហ៍អ្នកគ្រូពេទ្យឆ្នាស” ដែលមានចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ នៅលើកញ្ចក់ទូរទស្សន៍ CTN និងផ្សាយផ្ទាល់នៅលើ CBS Digital លើកផេកផ្លូវការបស់ CTN TV Drama វេលាម៉ោង ៧យប់តទៅ៕
