×
ព័ត៌មានថ្មី
  1. ត្រលប់ទៅរដូវកាលទី៣ ការប្រកួតដែលគ្រឿងផ្សំពណ៌ខ្មៅក្នុងផ្ទះបាយ MasterChef Cambodia (មានវីឌីអូ)
  2. ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម
  3. ក្រុមបាល់ទាត់ Angkor United លើកពានក្នុងកម្មវិធីប្រកួតដ៏ធំរបស់ Ian Thompson Memorial Tournament ដោយបានបង្ហាញអំពីមនោសញ្ចេតនាបាល់ទាត់ និងភាពជាដៃគូ
  4. លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef
  5. «សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

Billie Eilish ក្លាយជាតារាស្រីមួយរូបដែលក្មេងជាងគេក្នុងកម្មវិធីដ៏ធំបំផុតរបស់ Coachella

កម្សាន្ត៖ ម្ចាស់បទចម្រៀង “Bad Guy” ដែលត្រូវបានអ្នកគាំទ្រស្គាល់ថាជាតារាចម្រៀងស្រីវ័យ ២០ឆ្នាំ Billie Eilish បានក្លាយជាតារាវ័យក្មេងជាងគេបំផុតក្នុងកម្មវិធីដ៏ធំ Coachella ដែលបានប្រព្រឹត្តទៅកាលពីយប់ថ្ងៃសៅរ៍ថ្មីៗនេះ ដោយនាងបានបង្ហាញសមត្ថភាពលើឆាកធ្វើឱ្យកក្រើកក្នុងកម្មវិធីទាំងមូលតែម្តង ត្បិតតារាស្រីរូបនេះកំពុងឆក់យកបេះដូងយុវវ័យប្រុសស្រីជាច្រើន។

គួរបញ្ជាក់ថា Billie Eilish បានចាប់ផ្តើមចូលប្រឡូកក្នុងវិស័យសិល្បៈកាលពីឆ្នាំ២០១៥ ដែលនេះក៏ជាឆ្នាំដែលនាងចាប់ផ្តើមទទួលបានប្រជាប្រិយភាពផងដែរលើបទចម្រៀង Ocean Eyes និងក្នុងឆ្នាំបន្តបន្ទាប់មកទៀត បទចម្រៀងជាច្រើនរបស់តារាស្រីរូបនេះ ក៏ទទួលបានការគាំទ្រជាហូរហែ រហូតនាងបានក្លាយជាតារាស្រីវ័យក្មេងដែលមានឱកាសទទួលបានពានរង្វាន់ច្រើនមានដូចជា Grammy Awards, Two American Music Awards, Two MTV Europe Music Awards, Three MTV Video Music Awards, An Academy Award, Two Guinness World Records, One Brit Award និង Three Billboard Music Awards ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង