កម្សាន្ត៖ បន្ទាប់ពីចាប់ផ្តើមសាងគ្រួសារតាំងពីដើមឆ្នាំ ២០១៦ មកអតីតពិធីករទូរទស្សន៍ MyTV ដែលមហាជនភាគច្រើនស្គាល់លោកតាមរយៈឈ្មោះ វីជេ រតនា កំពុងសោយសុខជាមួយសុភមង្គលក្នុងគ្រួសារដែលមានកូនប្រុស៣នាក់ជាចំណងដៃ។
ចាប់តាំងពីរៀបការមក អតីតពិធីកររូបនេះបានលាឈប់ពីសិល្បៈទាំងស្រុង និងចាប់ផ្តើមពួតដៃជាមួយភរិយាបណ្តូលចិត្តលើជំនួញលក់ឡេតាមអនឡាញរហូតធ្វើឱ្យមុខរបរមួយនេះកាន់តែជោគជ័យខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះ គឺគ្រប់គ្នាតែងសង្កេតឃើញការយកចិត្តទុកដាក់ មើលថែភរិយារហូតទង្វើទាំងនេះធ្វើឱ្យមានមនុស្សមិនតិចនាក់ឡើយបាននិយាយថា លោកជាមនុស្សប្រុសខ្លាចប្រពន្ធ។
ឆ្លើយតបនឹងពាក្យទាំងនេះដែរ អតីតពិធីកររូបនេះបានចេញវីដេអូតបទៅអ្នករិះគន់មួយឆ្ងាញ់ទៅវិញ ធ្វើឱ្យអ្នកដែលតែងនិយាយថាលោកជាមនុស្សប្រុសខ្លាចប្រពន្ធល្មមឆ្អែតបាយរកពាក្យតបតវិញមិនបាន។ ចង់ដឹងថា វីជេរតនា ឆ្លើយតបទៅវិញបែបណា តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕
(តំណភ្ជាប់វីដេអូ)