ថៃ៖ បន្ទាប់ពីតារារ៉េបវ័យ ១៩ឆ្នាំ Milli យកបង្អែមបាយដំណើបស្វាយទុំឡើងលើឆាកតន្ត្រីដ៏ធំ Coachella ដែលបានប្រព្រឹត្តទៅនៅរដ្ឋកាលីហ្វរញ៉ាមក។ ឃើញបែបនេះ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុចាន់អូចា បានមានប្រសាសន៍កាលពីថ្ងៃចន្ទ ម្សិលមិញនេះថាលោក និងជំរុញស្នើរទៅអង្គការយូនីស្កូដាក់បង្អែមមួយនេះចូលក្នុងសម្បត្តិបេតិកភណ្ឌអរូបិយរបស់ថៃ។
សូមរំឭកថា កាលពីថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០២២ កន្លងទៅ Milli បានយកបង្អែមបាយដំណើបស្វាយទុំឡើងលើឆាក Coachella ខណៈពេលដែលនាងកំពុងច្រៀងបណ្តើរ នាងបានញ៉ាំបង្អែមដែលកាន់ក្នុងដៃបណ្តើរ និងស្រែកដាក់មេក្រូសួរទៅកាន់ទស្សនិកជនថា “មានអ្នកណាត្រូវការបង្អែមដំណើបស្វាយទុំទេ?
គួរបញ្ជាក់ដែរថា Milli គឺជាតារាចម្រៀងថៃដំបូងគេដែលបានចូលរួមកម្មវិធី Coachella ហើយស្ថិតក្នុងឱកាសពិសេសនោះដែរ នាងក៏បានយកបង្អែមដំណើបស្វាយទុំឡើងលើឆាកតន្ត្រីដ៏ធំមួយនេះដើម្បីឆ្លៀតផ្សព្វផ្សាយផងដែរ៕