×

កម្ពុជា បន្តរកឃើញ​អ្នកឆ្លងថ្មី ប្រភេទ​អូមីក្រុង ២៩នាក់ ជាសះស្បើយ ២៦នាក់ និង​គ្មានស្លា ប់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ប្រភេទអូមីក្រុងចំនួន ២៩ នាក់ ក្នុងនោះ ឆ្លងសហគមន៍ ២២ នាក់ និងនាំចូលពីបរទេស ៧ នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន ២៦ នាក់ និងគ្មានស្លាប់។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៦.១៤៦ នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣២.៨៥១ នាក់ និង ស្លាប់ ៣.០៥៦ នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង