ភ្នំពេញ៖ ថ្មីៗនេះតារាបណ្តាញសង្គម យូរ៉ា ដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំងនាពេលនេះ កំពុងធ្វើឱ្យមនុស្សជាច្រើនផ្ទុះសំណើចតាមដោយសារភាពកំប្លែងស្ងួត និងភាសារដឺនៗរបស់នាងធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ជាខ្លាំង។
ភាសាកំប្លែងស្ងួតរបស់ យូរ៉ា ដល់ថ្នាក់ ស៊ីណូរ៉ា រ័ត្ន សម្រេចចិត្តធ្វើវីដេអូនិយាយត្រាប់តាម ប៉ុន្តែទោះជាយ៉ាងណា ស៊ីណូរ៉ា បានបញ្ជាក់ថា វីដេអូនេះលោកធ្វើឡើងក្នុងគោលបំណងគ្រាន់តែចង់បង្ហាញសមត្ថភាពរបស់ខ្លួនតែប៉ុណ្ណោះ មិនមានបំណងមើលងាយអ្វីឡើយ។
គួរបញ្ជាក់ថា វីដេអូរបស់ ស៊ីណូរ៉ា រ័ត្ន មួយនេះចែករំលែកមិនទាន់បាន ២៤ម៉ោងផង ប៉ុន្តែសន្ទុះនៃអ្នកចូលទស្សនាច្រើនខ្លាំង ហើយអ្វីដែលកាន់តែជាពិសេសជាងនេះទៅទៀតនោះ គ្រប់គ្នាបានសរសើរពីសមត្ថភាពធ្វើត្រាប់តាមរបស់លោកស្ទើរដូចម្ចាស់ដើមទាំងស្រុងទៅហើយ។
ចង់ដឹងថា សមត្ថភាពធ្វើត្រាប់តាមរបស់ ស៊ីណូរ៉ា រ័ត្ន ពូកែខ្លាំងប៉ុណ្ណា តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕
(ទស្សនាវីដេអូ)