×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

សហរដ្ឋអាមេរិក ផ្តល់វ៉ាក់សាំង ចំនួន​២លានដូស​ទៀត ដល់កម្ពុជា

ភ្នំពេញ៖ ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Pfizer ប្រមាណ២លានដូស របស់សហរដ្ឋអាមេរិក នឹងដឹកមកដល់កម្ពុជា នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ស្អែកនេះ។

សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានឱ្យដឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Pfizer នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ នៅថ្ងៃអង្គារស្អែកនេះ។

ស្ថានទូតសហរដ្ឋអាមេរិក បានចាត់ទុកជំនួយតាមរយៈយន្តការ COVAX គឺជាផ្នែកមួយ នៃការជួយគាំទ្រជាបន្តរបស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា ហើយវាបង្ហាញឲ្យឃើញភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក នៅក្នុងកិច្ចការទូតលើវិស័យសុខភាពសាធារណៈ។

ស្ថានទូតអាមេរិក ប្រកាសថា លោក W. Patrick Murph ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល តំណាងអង្គការ UNICEF និងអង្គការសុខភាពពិភពលោក នឹងមានវត្តមាន នៅក្នុងពិធីទទួលថ្នាំវ៉ាក់សាំងទាំងនេះ ខណៈពិធីប្រគល់ និងទទួល នឹងចាប់ផ្តើមនៅម៉ោង ៧:៣០ នាទីព្រឹក នៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ។

សូមរំលឹកថា កាលពីឆ្នាំ២០២១ សហរដ្ឋអាមេរិក បានផ្តល់ជំនួយ វ៉ាក់សាំងជំងឺកូវីដ-១៩ ដល់កម្ពុជា តាមរយៈយន្តការ COVAX ចំនួនជាង ១លានដូស ដោយក្នុងនោះ ចំនួន ៤៥០,៥០០ ដូស បានដឹកមកដល់កាលពីថ្ងៃទី៣០ ខែកក្កដា ហើយចំនួន ៦០៩,៦០០ដូសទៀត បានដឹកដល់នៅថ្ងៃទី២ ខែសីហា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង