×

លោកយូ ឌីស្កូ និង​អ្នកនាង ទូច ស្រីលក្ខណ៍ ធ្លាប់​ទទួលរង​ពាក្យសម្ដី​វាយប្រហារ​ជាច្រើន ខណៈ​ពេល​កំពុង​ជួបទុក្ខ

Review៖ បន្ទាប់ពីឆ្លងកាត់ឧបសគ្គស្ទើរតែគ្មានជីវិតអាចបន្តរស់នៅដល់សព្វថ្ងៃ តារាចម្រៀង យូ ឌីស្កូ បានឱ្យដឹងថា នៅពេលដែលយើងមិនទាន់មានបញ្ហាសុខភាព យើងគិតតែពីរកចំណូលដោយគិតថាមិនអីៗ លុះត្រាណាយើងស្ថិតនៅលើគ្រែពេទ្យស្ពាយជាប់ជំងឺដែលឈានដល់ដំណាក់កាលចុងក្រោយហើយទើបយល់អារម្មណ៍ពេលនោះថា អ្វីៗលែងសំខាន់ជាងអាយុជីវិតទៀតហើយ។

លោកបានបញ្ជាក់បន្ថែមថា នៅពេលដែលមនុស្សយើងកំពុងស្ពាយជំងឺធ្ងន់ជាប់ខ្លួននោះ អ្វីដែលសំខាន់ជាងគេគឺទឹកចិត្ត ប្រសិនជាធ្លាក់ទឹកចិត្តហើយ ជំងឺក៏វាបាក់តាមហ្នឹងដូចគ្នា។ សម្រាប់លោកពិតជាសំណាងណាស់ដែលមានគ្រួសារ និងមិត្តក្នុងសិល្បៈផ្តល់ជាកម្លាំងចិត្តឱ្យខណៈពេលមតិវាយប្រហារពីមហាជនមានច្រើន។

ចំណែកឯអ្នកនាង ទូច ស្រីលក្ខណ៍ ដែលបានចូលរួមចែករំលែកបទពិសោធជីវិតក្នុងកម្មវិធី “ពីនេះពីនោះជាមួយសុខគា” ក៏បានឱ្យដឹងថា សម្រាប់អ្នកនាងផ្ទាល់ក៏ធ្លាប់ត្រូវបានមនុស្សជាច្រើនវាយប្រហារថាឆ្មើងឆ្មៃ ខណៈក្នុងចិត្តកំពុងបៀមទុក្ខខ្លាំងក្រោយចែកផ្លូវគ្នាជាមួយស្វាមី។

ទោះជាយ៉ាងណា នាងក៏បានបញ្ជាក់សុំចិត្តគ្រប់គ្នាកុំឱ្យប្រកាន់ខឹងឡើយ ព្រោះពេលខ្លះនាងអង្គុយភ្លឹកតែឯងក៏មាន ដោយសារគិតដល់អនាគតកូនប្រុសដែលនាងត្រូវរ៉ាប់រងចិញ្ចឹមធ្វើយ៉ាងណាឱ្យគេទទួលបានអនាគតភ្លឺស្វាងទៅថ្ងៃក្រោយ។

ចង់ដឹងថា លោកយូ ឌីស្កូ និងអ្នកនាង ទូច ស្រីលក្ខណ៍ ចែករំលែកបទពិសោធន៍ជីវិតយ៉ាងណាខ្លះ តោះទៅទស្សនាសម្ភាសន៍ក្នុងកម្មវិធី “ពីនេះពីនោះជាមួយសុខគា” ទាំងអស់គ្នា៕

   

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង