×

អ្នកម្តាយកូន៣ Lydia Sarunrat ជះរាង​ឡើងខ្ញង់ ក្រមុំៗ​សុំខ្មាស

ថៃ៖ ជីវិតគ្រួសាររបស់តារាចម្រៀង Lydia Sarunrat និង ស្វាមី Matthew Dean បានក្លាយជាទីចាប់អារម្មណ៍របស់អ្នកគាំទ្រមិនតិចឡើយ ត្បិតជីវិតដែលពោរពេញដោយសុភមង្គលមួយនេះមិនដែលមានបញ្ហារកាំរកូសឡើយ ផ្ទុយទៅវិញមានតែភាពផ្អែមល្ហែមចាក់ទឹកមិនលិចដែលអ្នកទាំង២តែងបង្ហាញដល់អ្នកគាំទ្រជារឿយៗ។

មកទល់ពេលនេះ Lydia និង Matthew បានចាប់ដៃគ្នាសាងគ្រួសារបានរយៈពេល ៧ឆ្នាំហើយ ហើយក៏ជាឆ្នាំដែលពួកគេស្វាគមន៍សមាជិកថ្មីផងនោះ ព្រោះពេលនេះ Lydia កំពុងពពោះកូនទី៣ ក្នុងផ្ទៃបន្ទាប់ពី Matthew ទទូចចង់បានកូនបន្ថែមជាយូរមកហើយ។

ទោះបីជាកំពុងពពោះក៏ពិតមែន ប៉ុន្តែតារាស្រីរូបនេះ នៅតែស្រស់ស្អាតជះរាងខ្ញង់ ស្ទើរមិនគួរឱ្យជឿថា នាងគឺជាអ្នកម្តាយកូន៣ឡើយ។ ចង់ដឹងថា Lydia ស្រស់ស្អាតខ្លាំងប៉ុណ្ណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

   

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង