×

លោកតា​ជនជាតិ​ថៃម្នាក់ សម្រេច​ចិត្ត​បូជា​ភរិយា ដែល​សពត្រូវបាន​រក្សាក្នុងផ្ទះ​២១ឆ្នាំ

ថៃ៖ បុរសចំណាស់ជនជាតិថៃម្នាក់ នៅទីក្រុងបាងកក បានសម្រេចចិត្តក្នុងការបូជាសពភរិយារបស់គាត់ ហើយ បន្ទាប់ពីទុកក្នុងមឈូសនៅផ្ទះរបស់គាត់អស់រយៈពេល ២១ឆ្នាំ។

ចាប់តាំងពីប្រពន្ធរបស់គាត់ បានទទួលមរណភាពនៅឆ្នាំ២០០១ មន្រ្តីយោធាចូលនិវត្តន៍អាយុ ៧២ ឆ្នាំបាននិយាយថា គាត់មិនអាចបែកពីប្រពន្ធរបស់គាត់ឡើយ។ តែទោះជាយ៉ាងណា គាត់ភ័យខ្លាចស្លាប់ ដោយមិនបានធ្វើបុណ្យឱ្យប្រពន្ធ ទើបគាត់សម្រេចចិត្តទាក់ទងទៅមូលនិធិមួយដើម្បីសុំជំនួយ។ មូលនិធិ បានជួយគាត់ក្នុងការរៀបចំបូជាសព និងបុណ្យសព កាលពីថ្ងៃចន្ទ។

ក្នុងឆ្នាំ២០០១ ភរិយារបស់ លោក Chan បានស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល បន្ទាប់ពីមានជំងឺលើសឈាម។ លោក Chan បានយកសពភរិយាគាត់ដាក់ក្នុងមឈូស នៅផ្ទះ ស្ថិតនៅសង្កាត់ Ram Inthra នៃទីក្រុងបាងកក។ អស់រយៈពេល ២១ឆ្នាំមកហើយ Chan បាននិយាយថា គាត់បាននិយាយជាមួយប្រពន្ធរបស់គាត់ ដើម្បីប្រាប់ពីបញ្ហារបស់គាត់ដូចជានាងនៅមានជីវិត។ លោកបាននិយាយថា ពួកគាត់ជាស្នេហាដំបូង ហើយថា អ្នកទាំងពីរមិនដែលឈ្លោះគ្នាទេ ក្នុងជីវិតអាពាហ៍ពិពាហ៍ ។ ប្រពន្ធរបស់លោក Chan ធ្លាប់ធ្វើការជាមន្ត្រីនៅក្រសួងសុខាភិបាល នៅទីក្រុងបាងកក។

ក្រោយបូជា អដ្ឋិធាតុរបស់ប្រពណ្ធលោក ត្រូវបានយកទៅដាក់នៅក្នុងកោដ្ឋ ហើយលោក Chan បាននិយាយថាលោក នឹងរក្សាទុករហូតដល់ថ្ងៃស្លាប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង