×

កម្ពុជា បន្ត​រកឃើញ​អ្នកឆ្លងថ្មី ប្រភេទ​អូមីក្រុង ១នាក់ ជាសះស្បើយ ១១នាក់ និង​គ្មាន​ស្លា ប់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ប្រភេទអូមីក្រុងចំនួន ១ នាក់ ក្នុងនោះ ឆ្លងសហគមន៍ ១ នាក់ និងនាំចូលពីបរទេស ០ នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន ១១ នាក់ និងគ្មានស្លាប់។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៦.២៥៩ នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣.១៦៧ នាក់ និង ស្លាប់ ៣.០៥៦ នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង