×

ធ្លាប់ទទួលបាន​ការគាំទ្រ​ខ្លាំង​លើ​បណ្តាញសង្គម តែ Lee So Young បែរ​រង​ការរិះគន់​ត្រឹមរូបមួយសន្លឹក​របស់​កូនប្រុស

កូរ៉េខាងត្បូង៖ សម្រាប់អ្នកដែលធ្លាប់តាមដានរឿងភាគកូរ៉េ កន្លង់បាក់ស្លាប ដ៏ល្បីខ្ទរខ្ទារកាលជាង១០ឆ្នាំមុន ប្រាកដជាស្គាល់តារាស្រី Lee So Young សម្តែងជាតួអង្គ មីនជី មិត្តល្អក្លែងក្លាយរបស់ គីមចាន់ឌី មិនខាន ដែលនាងទទួលបានការចាប់អារម្មណ៍គួរសមក្នុងរឿងមួយនោះ។

បើទោះជា ប្រជាប្រិយភាពរបស់តារាស្រីរូបនេះនៅលើវិថីសិល្បៈមិនសូវទទួលបានប្រជាប្រិយភាពក៏ពិតមែន ប៉ុន្តែបើក្រឡេកមើលពីជីវិតជាក់ស្តែងវិញ Lee So Young ពិតជាសំណាងដែលនាង បានរៀបការជាមួយបុរសជាអ្នកជំនួញម្នាក់កាលពីឆ្នាំ២០១៧ កន្លងទៅ និងទទួលបានកូនប្រុសម្នាក់រស់នៅយ៉ាងមានសុភមង្គលជាខ្លាំង។

មិនមែនជាតារាដែលមានឈ្មោះលើវិថីសិល្បៈក៏ពិតមែន តែ Lee So Young ទទួលបានការចាប់អារម្មណ៍នៅលើបណ្តាញសង្គមដែលមានចំនួន Followers ជាច្រើននៅលើ IG និង TikTok ចង់ដឹងពីជីវិតឯកជនរបស់នាង។

ប៉ុន្តែថ្មីៗនេះ Lee So Young បែរទទួលរងពាក្យរិះគន់បន្ទាប់ពីចែករំលែករូបភាពកូនប្រុសរបស់នាងទាំងគ្មានអ្វីបិទបាំង ក៏ដូចជារូបភាពដែលនាងចងសក់ឱ្យកូនប្រុស តែងខ្លួនឱ្យប្រៀបដូចកូនស្រីធ្វើឱ្យមនុស្សមួយចំនួនដែលមិនដឹងប្រាកដជាយល់ច្រលំមិនខាន។

អ្នកខ្លះបានបញ្ចេញមតិថា នាងកំពុងធ្វើរឿងដែលបំពានសិទ្ធិកុមារហើយ ម៉្យាងទៀតវាក៏ជាសកម្មភាពមួយមិនគួរចែករំលែកឡើងដែរ ព្រោះបណ្តាញសង្គមវាមានផលប៉ះពាល់ច្រើនប្រសិនយើងលេងដោយមិនមានការប្រុងប្រយ័ត្ន៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង