×

កាន់តែ​កៀកថ្ងៃ​ឆ្លងទន្លេ Rihanna លេងខ្លួន​កាន់តែ​ចាស់ដៃ

កម្សាន្ត៖ តារាចម្រៀងសិចស៊ី Rihanna បានធ្វើឱ្យអ្នកគាំទ្រស្លុងចិត្តមិនស្ទើរ ជាមួយការតុបតែងខ្លួនយ៉ាងស៊ីវិល័យខណៈកំពុងពពោះកូនក្នុងផ្ទៃជិតគ្រប់ខែ។ ពេលពពោះប៉ុន្មានខែដំបូង Rihanna និងមិត្តប្រុស ASAP Rocky មិនបានប្រកាសជាសាធារណៈឱ្យគ្រប់គ្នាបានដឹងឡើយ រហូតដល់ពេលពោះកាន់តែធំលាក់លែងកើត ទើបអ្នកទាំងពីរបង្ហាញឱ្យដឹង។

ត្បិតចំណូលចិត្តរបស់តារាស្រីរូបនេះ មានទំនោរនិយមតែងខ្លួនសិចស៊ីតាំងពីដើមមក ទើបទោះបីជាកំពុងពពោះកូនក្នុងផ្ទៃក៏ពិតមែនក៏ Rihanna នៅតែប្រកាន់ខ្ជាប់នូវភាពសិចស៊ីពាក់អាវឆ្លុះសាច់ឱ្យឃើញដងខ្លួន និងក្បាលពោះច្បាស់ៗតែម្តង។ គួរបញ្ជាក់ដែរថា បើទោះជាកំពុងពពោះកូនក្នុងផ្ទៃយ៉ាងណាក៏ដោយ ប៉ុន្តែអ្នកម្តាយសម័យថ្មីរូបនេះនៅតែមានវត្តមានក្នុងកម្មវិធីនានាដែលមានមិត្តប្រុស ASAP Rocky នៅក្បែរជានិច្ចផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង