ភ្នំពេញ៖ ថុន មរកត ដែលជាតួឯកស្រីក្នុងរឿងភាគបុរាណខ្មែរកំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN រឿង “នាងកែវមុខសេះ” បានក្លាយជាតារាស្រីជំនាន់ក្រោយដែលទស្សនិកជនកំពុងរង់ចាំទស្សនាសមត្ថភាពសម្តែងរបស់នាងយ៉ាងអន្ទះសា។
បើក្រឡេកមើលឈុតក្រៅឆាកវិញ ថុន មរកត បានដាក់ចិត្តដាក់កាយព្យាយាមសម្តែងក្នុងរឿងភាគបុរាណ “នាងកែវមុខសេះ” មួយនេះជាខ្លាំងត្បិតនេះជាស្នាដៃដំបូងក្នុងវិស័យសិល្បៈរបស់នាង។ រីឯសម្ពន្ធភាព ជាមួយក្រុមការងារវិញ ក៏មានភាពចុះសម្រុង ស្និទ្ធស្នាលគ្នាខ្លាំងផងដែររហូតនៅថ្ងៃកំណើតរបស់តារាស្រីវ័យក្មេងរូបនេះ ក្រុមការងារបាននាំគ្នាសហការគ្នា Prank ថុន មរកត រហូតដល់ស្រក់ទឹកភ្នែកបានសម្រេច។
ចង់ដឹងថា ម្នាក់ៗនាំគ្នាធ្វើបាបតួអង្គនាងកែវមុខសេះ ថុន មរកត កម្រិតណា តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕
(ទស្សនាវីដេអូ)