×

សៀវ ឡុងនី ថ្លឹងគីឡូ​ខ្លួនឯង​រាល់ថ្ងៃ​ដើម្បី​ច្បាស់ថា​ទាំងសម្រស់ និងរូបរាង​ត្រូវដើរ​ទន្ទឹមគ្នា

ហុងកុង៖ Carman Lee ដែលគ្រប់គ្នាបានស្គាល់រួចមកហើយថា តារាស្រីវ័យ ៥៥ឆ្នាំរូបនេះគឺជាតួអង្គសៀវ ឡុងនី ក្នុងរឿង អ្នកក្លាហានឥន្ទ្រីទេព ដែលតារាសម្តែងជើងចាស់រូបនេះ ត្រូវបានគ្រប់គ្នាសរសើរមិនដាច់ពីមាត់ ចំពោះរូបសម្រស់ក្មេងជាងវ័យគួរឱ្យសរសើរ ថែមទាំងមានដងខ្លួនស្អាតទៀតផង។

Carman Lee ក៏ធ្លាប់បានចែករំលែកពីវិធីសាស្ត្រនៃការថែរក្សាសម្រស់ជារឿយៗរួចមកហើយ ដែលកត្តាធំៗមានដូចជាការហាត់ប្រាណជាប្រចាំ គេងឱ្យបានគ្រប់គ្រាន់ បរិភោគអាហារឱ្យបានត្រឹមត្រូវ គ្រប់គ្រងស្ត្រេស និងសិតសក់ឱ្យបាន ១០០ដងមុនចូលគេងដើម្បីឱ្យសរសៃឈាមរត់បានល្អ ធ្វើឱ្យស្បែកមានភាពក្មេងជាងវ័យ។

មួយវិញទៀត ប្រសិនមិនមានការងារពាដែលត្រូវផាត់មុខទេនោះ Carman Lee នឹងមិនឱ្យគ្រឿងសម្អាងមកប៉ះពាល់លើផ្ទៃមុខឡើយ។ មិនត្រឹមតែប៉ុណ្ណោះបើនិយាយពីរូបរាងវិញ Carman Lee តែងមានភាពតឹងរ៉ឹងជាមួយនឹងរបបអាហារ និងការហាត់ប្រាណជាខ្លាំង ហើយចំនុចដែលតារាស្រីរូបនេះធ្វើជាប្រចាំមួយទៀតនោះគឺ ថ្លឹងគីឡូរាល់ថ្ងៃ ដោយគាត់បានបញ្ជាក់ថា ប្រសិនជាពេលណាឡើងត្រឹម ១គីឡូក៏ដោយ ក៏ធ្វើឱ្យគាត់មានអារម្មណ៍ថា ពិភពលោកប្រៀបបីកំពុងរលត់អ៊ីចឹង។

ដូចនេះ Carman Lee ត្រូវបន្ថយការញ៉ាំអាហារ និងហាត់កីឡាឱ្យបានខ្លាំងដើម្បីរក្សាគីឡូមិនឱ្យឡើងសូម្បីតែបន្តិច៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង