×
ព័ត៌មានថ្មី
  1. ត្រលប់ទៅរដូវកាលទី៣ ការប្រកួតដែលគ្រឿងផ្សំពណ៌ខ្មៅក្នុងផ្ទះបាយ MasterChef Cambodia (មានវីឌីអូ)
  2. ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម
  3. ក្រុមបាល់ទាត់ Angkor United លើកពានក្នុងកម្មវិធីប្រកួតដ៏ធំរបស់ Ian Thompson Memorial Tournament ដោយបានបង្ហាញអំពីមនោសញ្ចេតនាបាល់ទាត់ និងភាពជាដៃគូ
  4. លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef
  5. «សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

ទន្សោង ៤ក្បាល ត្រូវបាន​រកឃើញ​នៅ​ដែនជម្រក​សត្វព្រៃ​កែវសីមា

មណ្ឌលគិរី៖ បន្ទាប់ពីបានឃើញដានជើងជាច្រើនរបស់សត្វទន្សោង និងតំបន់ដីច្រាប (ដីដែលមានជាតិអំបិលនិងសារធាតុរ៉ែផ្សេងទៀតជាអាហាររបស់សត្វ) ថ្មីមួយកន្លែង ក្រុមស្រាវជ្រាវសត្វព្រៃនៃអង្គការ WCS កម្ពុជា បានដាក់ពង្រាយម៉ាស៊ីនថតស្វ័យប្រវត្តិនៅភាគខាងលិចនៃដែនជម្រកសត្វព្រៃកែវសីមាដើម្បីថតសកម្មភាពសត្វព្រៃកម្រនៅទីនោះ។

រយៈពេលប្រហែលពីរខែក្រោយមក ក្រុមការងារបានទៅប្រមូលយកម៉ាស៊ីនថតទាំងនោះមកវិញ និងបានឃើញថតជាប់រូបភាពសត្វព្រៃមួយចំនួនរួមមាន សត្វទន្សោងមួយក្រុមមាន ៤ក្បាល (ឈ្មោលមួយក្បាល ញីមួយក្បាល និងកូនជំទើពីរក្បាល)។

ដោយសារសត្វទន្សោងដែលថតបានមានចំនួនតិច វាមានការលំបាកសម្រាប់ក្រុមការងារក្នុងការប៉ាន់ស្មានអំពីចំនួនសត្វទន្សោងដែលនៅសេសសល់ក្នុងដែនជម្រកសត្វព្រៃកែវសីមា។ រូបភាពទាំងនេះ មានសារៈសំខាន់ណាស់ក្នុងការបង្ហាញប្រាប់យើងថាសត្វប្រភេទនេះនៅមានវត្តមាននៅឡើយ។

ការដាក់អន្ទាក់និងការប្រើសត្វឆ្កែប្រមាញ់ គឺជាកត្តាគំរាមកំហែងធំពីរ ដែលបណ្តាលឱ្យបាត់បង់ប្រភេទសត្វនេះនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។ សកម្មភាពទាំងនេះ គឺជាអំពើខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ និងកំពុងបំផ្លាញដល់សត្វព្រៃនៅកម្ពុជា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង