×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

មនុស្ស ១១នាក់​នៅខេត្តត្រាត ប្រទេសថៃ ឆ្លង​ជំងឺគ្រុនចាញ់​របស់​សត្វស្វា

ថៃ៖ អភិបាលខេត្តត្រាត ប្រទេសថៃ បាននិយាយកាលពីថ្ងៃចន្ទ ថា មនុស្សចំនួន ១១ នាក់នៅក្នុងស្រុកចំនួនពីរ ត្រូវបានរកឃើញជំងឺគ្រុនចាញ់មួយប្រភេទ ដែលឆ្លងពីសត្វស្វា (Macaque) តាមរយៈភ្នាក់ងារចម្លង ពោលគឺមូសដែកគោល។

លោក Chamnanwit Terat អភិបាលខេត្តត្រាត កំពុងមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីអាជ្ញាធរសុខាភិបាលបានបង្ហាញថា ខេត្តត្រាត រួមនឹងខេត្តសុងខ្លា និងរ៉ានុង នៅភាគខាងត្បូង មានអ្នកឆ្លងច្រើនបំផុត ដោយប៉ារ៉ាស៊ីត Plasmodium knowlesi ។

ការឆ្លងចំនួន ៩នាក់ត្រូវបានរាយការណ៍នៅកោះឆាង ខណៈអ្នកផ្សេងទៀតនៅស្រុកបូរ៉ាយ។ យោងតាមអភិបាលខេត្ត បន្តថា អ្នកជំងឺភាគច្រើនរស់នៅ និង ឬ ធ្វើការនៅជិតព្រៃឈើ។

លោក Chamnanwit បានបន្តថា ទោះបីជាពួកគេបានជាសះស្បើយតាំងពីពេលនោះមកក៏ដោយ ក៏ពួកគេត្រូវបានស្នើសុំឱ្យរក្សាការប្រុងប្រយ័ត្ន ដើម្បីការពារការឆ្លងចូលទៅសហគមន៍បន្ថែមទៀត។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងថៃ ក៏ព្រមានប្រជាពលរដ្ឋដែលរស់នៅក្បែរជម្រកសត្វស្វា ឱ្យមានការប្រុងប្រយ័ត្នន្ថែមទៀត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង