×
ព័ត៌មានថ្មី

អ្នកគាំទ្រ​កាន់តែ​សង្ស័យ បន្ទាប់ពី​រូបភាព​របស់ Selena Gomez និង Chris Evans ស្ថិត​នៅលើ​ទូក​ធ្វើដំណើរកម្សាន្ត​ជាមួយគ្នា

អាមេរិក៖ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ រូបភាពរបស់តារាចម្រៀង Selena Gomez និងតារាសម្តែង Chris Evans ស្ថិតនៅលើទូកជាមួយគ្នាត្រូវបានអ្នកគាំទ្រជាច្រើន នាំគ្នាសង្ស័យថាអ្នកទាំង២ ណាត់គ្នាដើរកម្សាន្តដែលរឹតតែធ្វើឱ្យអ្នកគាំទ្រជាច្រើនកាន់តែសង្ស័យថា តារាល្បីឈ្មោះទាំង២នេះ មានទំនាក់ទំនងស្នេហានឹងគ្នា បន្ទាប់ពីពាក្យចចាមអារ៉ាមស្នេហារបស់តារាប្រុសស្រីទាំង២នេះ ត្រូវបានកត់សម្គាល់ឡើងតាំងពីខែតុលា ឆ្នាំ២០២១ម្ល៉េះ។

រូបភាពនៅលើទូកដែលកំពុងទទួលបានការចាប់អារម្មណ៍នោះ ត្រូវបានតារាចម្រៀង Selena បង្ហាញវីដេអូឱ្យឃើញថា អ្នកទាំង២មិនមែនទៅកម្សាន្តនៅសមុទ្រតែ២នាក់ឡើយ ប៉ុន្តែក៏នៅមានមិត្តភក្តិជាច្រើនទៀតក៏បានរួមដំណើរជាមួយគ្នាផងដែរ។ ទោះជាយ៉ាងណា ក្រៅពីរូបភាពមួយសន្លឹកនោះហើយ កន្លងមក Selena និង Chris ត្រូវបានអ្នកប្រមាញ់រូប ថតបានអ្នកទាំង២បានដើរចេញពីស្ទូឌីយោជាមួយគ្នា និងពេលខ្លះបានណាត់គ្នាទៅញ៉ាំអាហារជាមួយគ្នាផងដែរ។

ទោះជាមានការជជែកចង់ដឹងការពិតយ៉ាងណាក៏ដោយ ក៏ Selena និង Chris មិនបានចេញមុខបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេឡើយ។ យ៉ាងណាក៏ដោយ សម្រាប់អ្នកគាំទ្រជាច្រើនពិតជាសង្ឃឹមថា អ្នកទាំង២ គឺជាគូស្នេហ៍នឹងគ្នាពិតប្រាកដ មិនមែនត្រឹមពាក្យចចាមអារ៉ាមឡើយ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង