ថៃ៖ បន្ទាប់ពីបែកគ្នាជាមួយអតីតសង្សារចាស់ដែលជាតារាសម្តែងស្រី Patricia Good បានមួយរយៈ តារាសម្តែងប្រុស Peach Pachara ក៏បានចាប់ផ្តើមទំនាក់ទំនងថ្មីជាមួយតារាបង្ហាញម៉ូត Minnie Lin ម្តង ដោយស្នេហារវាងតារាទាំង២នេះហាក់មិនសូវបង្ហាញភាពផ្អែមល្ហែមនឹងគ្នាប៉ុន្មានឡើយ។
យ៉ាងណាមិញ កន្លងទៅអស់រយៈពេលជាង ២ឆ្នាំ ស្ងាត់ៗលេចឮពាក្យចចាមអារ៉ាមថា អ្នកទាំង២បានចែកផ្លូវគ្នាស្ងាត់ៗ។ ជាការពិតណាស់ ដែលនៅក្នុងបទសម្ភាសកាលពីពេលថ្មីៗនេះ Peach ក៏បានចេញមុខទទួលស្គាល់ថា លោកនិង Minnie ពិតជាបានចែកផ្លូវគ្នាពិតមែនអស់មួយរយៈហើយ។
គួរបញ្ជាក់ដែរថា Peach បានចែកផ្លូវគ្នាជាមួយសង្សារក្រោយ ខណៈអតីតសង្សារមុនកញ្ញា Patricia Good បែរជាលេចឮដំណឹងថា កាន់តែផ្អែមល្ហែមជាមួយនឹង Note Vises ដោយគ្រប់គ្នាកំពុងគិតថា អ្នកទាំង២អាចនឹងមានដំណឹងល្អឆាប់ៗនេះផងដែរ៕