×
ព័ត៌មានថ្មី
  1. ត្រលប់ទៅរដូវកាលទី៣ ការប្រកួតដែលគ្រឿងផ្សំពណ៌ខ្មៅក្នុងផ្ទះបាយ MasterChef Cambodia (មានវីឌីអូ)
  2. ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម
  3. ក្រុមបាល់ទាត់ Angkor United លើកពានក្នុងកម្មវិធីប្រកួតដ៏ធំរបស់ Ian Thompson Memorial Tournament ដោយបានបង្ហាញអំពីមនោសញ្ចេតនាបាល់ទាត់ និងភាពជាដៃគូ
  4. លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef
  5. «សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

ជា ចាន់តុលា បង្ហាញ​ភាពសោកសៅ ខណៈ​អតីត​គូស្នេហ៍​បង្ហាញ​ភាពផ្អែមល្ហែម​ចង់លើសជាតិស្ករ

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ អ្នកលក់អនឡាញល្បីឈ្មោះ ស៊ាន ធារី និងលោក ប៊ុន ផាក បានហោះទៅកាន់ប្រទេសថៃដើម្បីនាំចូលទំនិញថ្មីៗ ក៏ដូចជាធ្វើដំណើរកម្សាន្តបង្កើតអនុស្សាវរីយ៍ជាមួយគ្នាផងដែរ។

ខណៈពេលឡាយលក់ឥវ៉ាន់ពីប្រទេសថៃនោះ លោក ប៊ុន ផាក ក៏បានចូលមកជួយលក់ ស៊ាន ធារី ផងដែរ ដែលធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមជាច្រើននាំគ្នាចាប់អារម្មណ៍ជាខ្លាំង។

ទោះបីជាទទួលបានពាក្យរិះគន់យ៉ាងណា ក៏អ្នកទាំង២នៅតែបង្ហាញភាពផ្អែមល្ហែមនឹងគ្នាចង់លើសជាតិស្ករតែម្តង។ ប៉ុន្តែ បើក្រលេកមើលទៅលោក ជា ចាន់តុលា ដែលជាអតីគូស្នេហ៍របស់ ស៊ាន ធារី វិញបែរជាបង្ហាញវីដេអូសោកសៅជាមួយពាក្យទាំងនេះថា៖

“នៅលើលោកនេះមានតែភាពប្រែប្រួលទេដែលមិនចេះប្រែប្រួល ដូចនេះបើអ្នកមានអារម្មណ៍ថាមិនសប្បាយចិត្ត អ្នកគ្រាន់តែឈប់បន្តិច ហើយទទួលយកការពិតថាមិនមានអ្វីឋិតឋេរ ….តែចូរអរគុណខ្លួនឯង ដែលក្លាហាន និងរឹងមាំ ហ៊ានដើរចេញពីកន្លែងដែលមិនបានផ្តល់តម្លៃឱ្យយើង”។

សូមរំឭកថា រឿងអាស្រូវស្នេហារវាងលោក ជា ចាន់តុលា និង ស៊ាន ធារី បានផ្ទុះឡើងកាលពីចុងឆ្នាំ ២០២១ កន្លងទៅ បានធ្វើឱ្យកក្រើកបណ្តាញសង្គមជាខ្លាំង ដោយលោក តុលា បានបកអាក្រាតថា ដោយសារជនទី៣ ទើបស្នេហារបស់លោកជាមួយ ស៊ាន ធារី ត្រូវឈានដល់ការចែកផ្លូវគ្នាបែបនេះ។

ផ្ទុយទៅវិញ ស៊ាន ធារី បានអះអាងថា រវាងនាង និងលោកតុលា បានចែកផ្លូវគ្នាមុនពេលនាងទាក់ទងជាមួយលោក ប៊ុន ផាក ដូចនេះគ្មានឡើយពាក្យថាជនទី៣ មកបំបែកស្នេហ៍ដូចលោក តុលា ចោទប្រកាន់៕

 

(តំណភ្ជាប់វីដេអូ)

https://www.facebook.com/100001272505142/posts/5409401312445565/?d=n

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង