×

Dang Lun បង្ហាញខ្លួន​លើកដំបូង​បន្ទាប់ពី​ផ្ទុះរឿង​អាស្រូវ​គេចពន្ធ តែ​នៅតែ​មាន​អ្នកគាំទ្រ​ចោមរោម​យកកាដូឱ្យ

ចិន៖ បន្ទាប់ពីរឿងអាស្រូវគេចពន្ធបានផ្ទុះឡើងជិត ៣ខែមកនេះ ទីបំផុតតារាសម្តែងល្បីឈ្មោះ Dang Lun បានបង្ហាញខ្លួនជាលើកដំបូងហើយ ដោយទោះជាមានរឿងអាស្រូវយ៉ាងណាក៏ដោយ ក៏អ្នកគាំទ្រតារាប្រុសរូបនេះនៅតែចាំគាំទ្រ និងលើកទឹកចិត្តលោកជានិច្ច។

នៅពេលបានឃើញ Dang Lun ភ្លាម អ្នកគាំទ្រជាច្រើនបាននាំគ្នាសម្រុកយកសំបុត្រ និងអំណោយរបស់ពួកគេជូនដល់តារាប្រុសរូបនេះយ៉ាងច្រើន ទោះជាមិនបានបដិសេធអំណោយទាំងនោះពីអ្នកគាំទ្រក៏ដោយ ប៉ុន្តែតារាប្រុសរូបនេះ ទទួលតែសំបុត្រដែលអ្នកគាំទ្រសរសើរឱ្យប៉ុណ្ណោះ សូម្បីតែពេលដែលលោកច្រលំទទួលយកអំណោយតូចមួយពីអ្នកគាំទ្រម្នាក់ ក៏លោកប្រគល់ឱ្យវិញភ្លាមដែរ។

គួររំឮកថា រឿងអាស្រូវគេចពន្ធរបស់ Dang Lun បានផ្ទុះឡើងកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ កន្លងទៅដែលបានធ្វើឱ្យលោកខាតបង់ប្រាក់ចំណូលពីសិល្បៈមិនតិចឡើយ។ មិនត្រឹមតែប៉ុណ្ណោះ លោកថែមទាំងត្រូវប្រឈមនឹងដោះស្រាយបញ្ហាទាំងនេះជាមួយម៉ាកយីហោល្បីៗដែលលោកបានសហការការងារជាមួយទៀតផង។

គួរបញ្ជាក់ដែរថា សម្រាប់គណនីបណ្តាញសង្គម Weibo របស់លោកក៏ត្រូវបានរដ្ឋាភិបាលបញ្ជាឱ្យលុបចោលផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង