អាមេរិក៖ ជាដំណឹងល្អមួយសម្រាប់អ្នកចូលចិត្តកាហ្វេ បន្ទាប់ពីនាយកផ្នែកជំងឺសរសៃប្រសាទនៅសាកលវិទ្យាល័យ Johns Hopkins នៅសហរដ្ឋអាមេរិក បាននិយាយថា ការទទួលទានកាហ្វេទៀងទាត់ អាចកាត់បន្ថយហានិភ័យនៃបញ្ហាក្រលៀន។
វេជ្ជបណ្ឌិត Chirag Parikh បានឱ្យដឹងថា៖ “យើងដឹងរួចហើយថា ការផឹកកាហ្វេជាប្រចាំអាចជួយការការពារជំងឺរ៉ាំរ៉ៃ និងជំងឺផ្សេងៗ រួមទាំងជំងឺទឹកនោមផ្អែមប្រភេទទី២ ជំងឺសរសៃឈាមបេះដូង និងជំងឺថ្លើម”។
លោកបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់សាកលវិទ្យាល័យថា៖ “ឥឡូវនេះយើងអាចបន្ថែមការកាត់បន្ថយនូវហានិភ័យនៃរបួសក្រលៀនស្រួចស្រាវ ទៅក្នុងបញ្ជីនៃអត្ថប្រយោជន៍សុខភាព ដោយសារកាហ្វេអ៊ីន” ។
លោក Parikh និងសហការី បានវិភាគទិន្នន័យលើមនុស្សពេញវ័យពេញជាង ១៤.០០០នាក់ដែលត្រូវបានជ្រើសរើសសម្រាប់ការសិក្សាអំពីហានិភ័យនៃជំងឺសរសៃឈាមរឹង ចន្លោះឆ្នាំ១៩៨៧ និង ១៩៨៩ នៅអាយុជាមធ្យម ៥៤ឆ្នាំ។ អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលផឹកកាហ្វេក្នុងបរិមាណណាមួយជារៀងរាល់ថ្ងៃ មានហានិភ័យទាបនៃការរងរបួសក្រលៀនស្រួចស្រាវ ពោលគឺតិចជាងអ្នកដែលមិនបានផឹកកាហ្វេ ១៥% ហើយអ្នកដែលផឹក ២ ទៅ ៣ កែវក្នុងមួយថ្ងៃ មានហានិភ័យទាបជាង ២២% ទៅ ២៣%។
ការសិក្សានេះ ត្រូវបានចុះផ្សាយកាលពីពេលថ្មីៗនេះ ក្នុងទស្សនាវដ្ដី Kidney International Reports ៕