×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

Bow និង Alex កាន់តែ​បើកចំហ​បង្ហាញ​ភាពផ្អែមល្ហែម​ខ្លាំងឡើង

ថៃ៖ Bow និង Alex កំពុងក្លាយជាតារាដែលអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីអ្នកទាំង២កាន់តែបង្ហាញភាពផ្អែមល្ហែមដាក់គ្នាយ៉ាងបើកចំហរ បន្ទាប់ពីធ្វើដំណើរកម្សាន្តលើទឹកដីសហរដ្ឋអាមេរិកជាមួយគ្រួសារទាំងសងខាង។

មិនថានៅក្នុង Story ឬ ការផុសរូបនៅលើ IG នោះទេ គណនីរបស់អ្នកទាំងពីរកំពុងបង្ហាញភាពផ្អែមល្ហែមដាក់គ្នាទៅវិញទៅមករហូតសូម្បីតែ Toey Jarinporn ដែលជាអតីតសង្សាររបស់ Alex ក៏ទ្រាំមិនចូល Comment មិនបានដែរ។

ហេតុតែជាស្រីស្អាតដែលពោរពេញដោយស្នាមញញឹមដ៏គួរឱ្យទាក់ទាញ គ្រាន់តែផ្ទុះព័ត៌មានបែកស្នេហ៍ជាមួយ Mick ភ្លាមក៏មាន Alex ជាអ្នកចាំត្រងស្នេហ៍មួយរំពេចត្បិតខ្លាចអ្នកដទៃដណ្តើមយកទៅបាត់។

ជាក់ស្តែង សម្រាប់អ្នកគាំទ្ររបស់ស្រីស្រស់ប្រុសសង្ហាទាំងនេះ២ ក៏មានអារម្មណ៍សប្បាយចិត្តជំនួសអ្នកទាំង២មិនស្ទើរដែរ ដែលឃើញទំនាក់ទំនងពួកគេកាន់តែរលូនពីមួយថ្ងៃទៅមួយថ្ងៃបែបនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង