×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ប៉ូលីស​ចរាចរណ៍​មួយរូប ត្រូវបាន​ដក​បញ្ឈរជើង​រយៈពេល​៣ខែ បន្ទាប់ពី​បើកបរ​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង​ពេញផ្លូវ

ភ្នំពេញ៖ មន្ត្រីនគរបាលចរាចរណ៍មួយរូប នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ត្រូវបានប្រជាពលរដ្ឋផ្តល់ជាព័ត៌មាន ក៏ដូចជារូបភាពទៅសមត្ថកិច្ចថា បានបើកបរម៉ូតូក្នុងស្ថានភាពស្រវឹងពេញផ្លូវ ដែលទង្វើនេះធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់មន្ត្រីនគរបាលជាតិ។ ប៉ុន្តែស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាត់ទុកទង្វើនេះ ជាទង្វើរបស់បុគ្គល ដែលមន្ត្រីរូបនេះមិនអនុវត្តតាមបទបញ្ជា ក៏ដូចជាវិន័យរបស់កងកម្លាំង ជាពិសេសក្នុងនាមជាមន្ត្រីអនុវត្តច្បាប់។

ពាក់ព័ន្ធនឹងបញ្ហានេះ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅមន្ត្រីរូបនេះ តែមិនបានបញ្ចេញឈ្មោះ ឲ្យចូលខ្លួនទៅធ្វើការបំភ្លឺ ធ្វើកិច្ចសន្យា និងអនុវត្តវិន័យកងកម្លាំង ដោយសម្រេចចេញលិខិតប្រមាន ដោយផ្អាកការងារ និងដកបញ្ឈរជើងរយៈពេល ៣ខែ ហើយត្រូវបង្ហាញមុខនៅការិយាល័យបុគ្កិលជារៀលរាល់ថ្ងៃ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង