ថៃ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក Pipat Ratchakitprakan នឹងស្នើទៅមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ថៃ នៅសប្តាហ៍ក្រោយ ដើម្បីពិចារណាលើការលុបចោលប្រព័ន្ធ Thailand Pass និងផ្អាកការប្រមូលលុយ ៣០០បាត។
លោក Pipat បាននិយាយថា លោកនឹងស្នើក្នុងកិច្ចប្រជុំមួយនៅថ្ងៃទី១៧ ខែមិថុនា ដើម្បីបញ្ចប់ Thailand Pass ដើម្បីបង្កភាពងាយស្រួល និងទាក់ទាញបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរបរទេស។ លោកចង់ឱ្យអនុវត្តបែបនេះ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។
គួរបញ្ជាក់ថា បច្ចុប្បន្ន ភ្ញៀវទេសចរបរទេស នៅតែតម្រូវឱ្យមានឯកសារព័ស្តុតាងនៃការចាក់វ៉ាក់សាំងកូវីដ១៩ និងការទិញធានារ៉ាប់រងសុខភាព៕