×

ប្រទេសថៃ​លុបចោល​លក្ខខណ្ឌ​៣ចំណុច បង្ក​ការងាយស្រួល​ដល់​អ្នកដំណើរ​កម្ពុជា

បាងកក៖ យោងតាមសេចក្ដីជូនដំណឹងរបស់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ តទៅ អ្នកដំណើរចូលប្រទេសថៃមិនតម្រូវឱ្យវាស់កម្ដៅ ទិញធានារ៉ាប់រង និងចុះឈ្មោះ Thailand Pass ទៀតទេ។

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានបន្តថា អ្នកដំណើរដែលបានចាក់វ៉ាក់សាំងវ៉ាក់សាំងពេញលេញ (ចាប់ពី ២ ដូសឡើងទៅ) តម្រូវឱ្យបង្ហាញព័ស្តុតាងនៃការចាក់វ៉ាក់សាំងបង្ការកូវីដ១៩។

អ្នកដំណើរដែលមិនទាន់បានចាក់វ៉ាក់សាំង ឬមិនទាន់បានទទួលវ៉ាក់សាំងពេញលេញតម្រូវឱ្យបង្ហាញលទ្ធផលតេស្ត Pro-ATK / RT-PCR អវិជ្ជមាន មិនលើស ៧២ម៉ោង មុននឹងចូលប្រទេសថៃ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង