ចិន៖ យោងតាមសារព័ត៌មាន Sina បានចុះផ្សាយឱ្យដឹងថា អតីតប្តីប្រពន្ធ Zhao Liying និង Feng Shaofeng ត្រូវបានប្រទះឃើញចេញពីក្លិបកម្សាន្តមួយកន្លែងមុនក្រោយគ្នាតែ ៥នាទីប៉ុណ្ណោះ។ យោងតាមរូបភាពមួយចំនួនបានឱ្យដឹងថា តារាសម្តែងប្រុស Feng Shaofeng បានទៅដល់ក្លិបកម្សាន្តនៅវេលាម៉ោង៧យប់ និងបានចាកចេញពីទីនោះវិញនៅម៉ោង ៩:១៨នាទី។
រីឯ Zhao Liying ដែលឃើញនៅទីនោះជាមួយមិត្តភក្តិរបស់នាង ក៏បានដើរចេញពីក្លិបកម្សាន្តនៅវេលាម៉ោង ៩:២៣នាទីយប់។ Feng Shaofeng និង Zhao Liying ដែលទៅជាមួយមិត្តភក្តិរបស់ពួកគេរៀងខ្លួននោះ បានលាគ្នាទៅផ្ទះ ដោយឡើងរថយន្តបើកចេញពីទីនោះដោយបន្សល់ការងឿងឆ្ងល់ដល់អ្នកគាំទ្រជាច្រើនឱ្យយល់ថា អតីតប្តីប្រពន្ធទាំង២នេះ ប្រហែលជាណាត់គ្នាញ៉ាំអាហារពេលល្ងាចជាមួយគ្នានៅក្នុងក្លឹបនោះហើយ។
យ៉ាងណាឱ្យប្រាកដនោះមិនមាននរណាដឹងឡើយថា រវាងអតីតប្តីប្រពន្ធទាំង២នេះនៅមានទំនាក់ទំនងបែបណាជាមួយគ្នា ឬ ការចាកចេញពីក្លិបកម្សាន្តតែមួយ និងពេលវេលាប្រហែលគ្នានេះគ្រាន់តែជារឿងចៃដន្យនោះ៕