អាមេរិក៖ កាលពីខែឧសភា ឆ្នាំ២០២១ កន្លងទៅ Kei Komuro បានធ្លាក់ការប្រលងចូលធ្វើមេធាវី ដែលធ្វើឱ្យគ្រប់គ្នាមានក្តីបារម្ភលើជីវិតរបស់អតីតព្រះនាង Mako ដែលបានលះបង់ឋានៈជាព្រះនាងដើម្បីរៀបការជាមួយបុរសសាមញ្ញរូបនេះជាខ្លាំង។
យ៉ាងណាមិញ បន្ទាប់ពីធ្លាក់ការប្រលងលើកទី១រួចមក Komuro ក៏បានធ្វើការប្រលងជាលើកទី២កាលពីខែកុម្ភៈ ឆ្នាំ២០២២ នេះប៉ុន្តែលទ្ធផលនៅតែបរាជ័យដដែល។ ទោះជាយ៉ាងណា ការប្រលងជាលើកទី៣នឹងឈានមកដល់ក្នុងខែកក្កដា ខាងមុខនេះហើយ ប៉ុន្តែគ្រប់គ្នាហាក់មិនមានសង្ឃឹមជាមួយ Komuroឡើយ ដោយពួកគេបាននាំគ្នាទស្សន៍ទាយទុកថា ការប្រលងលើកទី៣នេះ Komuro ប្រាកដជាមិនអាចជាប់ដូចកាលប្រលង ២លើកមុនដូចគ្នា។
គួររំឭកថា បន្ទាប់ពីអតីតព្រះនាង Mako ប្រកាសថានឹងរៀបការជាមួយ Komuro ភ្លាមប្រជាជនជប៉ុនជាច្រើននាក់បាននាំគ្នាប្រឆាំងភ្លាម ទោះជាយ៉ាងណា Mako នៅតែជំនះស្មោះស័គ្រ្មជាមួយ Komuro ដដែល ហើយទីបំផុត អ្នកទាំង២បានរៀបការជាមួយគ្នាជាផ្លូវការ និងទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិកផងដែរ។
យ៉ាងណាមិញ មកទល់ពេលនេះ Mako នៅតែមិនទាន់ស្វែងរកការងារជាក់លាក់បាននៅសហរដ្ឋអាមេរិកនៅឡើយ ដូចនេះគ្រប់យ៉ាងត្រូវពឹងផ្អែកលើ Komuro ជាអ្នករ៉ាប់រងទាំងអស់ ប៉ុន្តែអ្នកទាំង២ក៏បានជួបឧបសគ្គជាច្រើនផងដែរបន្ទាប់ពីកំណើនសេដ្ឋកិច្ចបានហក់ឡើងខ្ពស់។ ប្រសិនការប្រលងលើកទី៣នេះ Komuro អាចប្រលងជាប់ នោះគ្រប់យ៉ាងប្រាកដជាអាចដោះស្រាយបាននៅពេលលោកមានឈ្មោះជាមេធាវីពេញសិទ្ធ។
ប៉ុន្តែគ្រប់យ៉ាងត្រូវចាំមើលលទ្ធផលការប្រលងឆាប់ៗខាងមុខនេះថាតើ Komuro អាចធ្វើបាន ឬយ៉ាងណាសម្រាប់ការប្រលងលើកទី៣នេះ៕