×

DJ Koo បង្ហាញ​រូបថត​ថ្ងៃអាពាហ៍ពិពាហ៍​ផ្អែមល្ហែម​មិនអស់ចិត្ត ថែមទាំង​បង្ហាញ​រូបសាក់​ចិញ្ចៀន​លើម្រាមដៃ​នាង​ទាំងគូ​ជាមួយ babie Hsu

កម្សាន្ត៖ កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ Babie Hsu និង DJ Koo បានប្រកាសដំណឹងរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាបន្ទាប់ពី Babie ទើបលែងលះស្វាមីជាអ្នកជំនួញមិនបានប៉ុន្មានខែ។ រវាង Babie និង DJ Koo គឺជាអតីតគូស្នេហ៍ដែលធ្លាប់ស្រលាញ់គ្នាបានរយៈពេល ១ឆ្នាំផងដែរ ប៉ុន្តែត្រូវបានចែកផ្លូវគ្នាទាំងចិត្តនៅស្រលាញ់ដោយសារបញ្ហាមួយចំនួន។

ក្រោយមក Babie ក៏បានសាងគ្រួសារជាមួយបុរសជាអ្នកជំនួញ Wang Xiaofei រីឯ DJ Koo នៅតែរក្សាភាពនៅលីវរហូតពេលដំណឹងលែងលះរបស់ Babie Hsu ផ្ទុះឡើង លោកក៏បានប្រញាប់ស្រាវជ្រាវរកលេខទូរសព្ទរបស់ Babie ដើម្បីសាកល្បងទាក់ទងទៅភ្លាម បើទោះជាមិនដឹងថានាងនៅប្រើលេខទូរសព្ទដដែល ឬ ប្តូរថ្មីក៏ដោយក្រោយចែកផ្លូវគ្នាអស់រយៈពេលជាង ២០ឆ្នាំមកនេះ។

មិនបានប៉ុន្មានផង អ្នកទាំង២ក៏បានប្រកាសដំណឹងរៀបការជាមួយគ្នា ធ្វើឱ្យគ្រប់គ្នាមានអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំង។ ជាមួយនឹងរូបថតក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់អ្នកទាំង២ បានធ្វើឡើងយ៉ាងសាមញ្ញ ប៉ុន្តែមានភាពស្រស់ស្អាតគួរឱ្យទាក់ទាញ និងពោរពេញដោយស្នាមញញឹមយ៉ាងស្រស់ ហើយអ្វីដែលធ្វើឱ្យគ្រប់គ្នាកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ តារាប្រុសស្រីមួយគូនេះថែមទាំងបាននាំគ្នាទៅសាក់រូបចិញ្ចៀនលើម្រាមដៃនាងជាមួយគ្នា ដើម្បីបញ្ជាក់ក្តីស្រលាញ់ស្មោះស័គ្រ្មជាមួយគ្នាទៀតផង។

ចង់ដឹងថា រូបថតថ្ងៃអាពាហ៍ពិពាហ៍របស់អ្នកទាំង២ មានភាពស្រស់ស្អាតយ៉ាងណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង