ហុងកុង៖ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នេះអតីតតារាស្រីរបស់ TVB វ័យ ៤៣ឆ្នាំ Shirley Yeung បានគិតប្រាក់ពីអ្នកគាំទ្រនាងជាមួយនឹងការជជែកតាម comment។ ការគិតប្រាក់នេះត្រូវគឺនៅពេលដែលមានអ្នកចង់ជជែកកម្សាន្តជាមួយនាងដោយចុចពាក្យភ្ជាប់នៅប៊ូតុងខាងស្តាំ ដោយក្នុងរយៈពេល ៥នាទីអ្នកដែលជជែកលេងជាមួយនាងត្រូវកាត់ប្រាក់ខ្ទង់ ១៩០ដុល្លារ។
គួរបញ្ជាក់ដែរថា អ្នកដែលបានជជែកកម្សាន្តជាមួយ Shirley Yeung រយៈពេល ៥នាទី និងត្រូវកាត់ប្រាក់អស់ ១៩០ដុល្លារនេះ បានធ្វើឱ្យពួកគេមានអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំងដោយពួកគេយល់ថា តម្លៃដែលនាងបានដាក់ខ្ពស់ជ្រុលហួសហេតុខ្លាំងពេក។
ទោះជាមានមតិរិះគន់យ៉ាងណាក៏ដោយ ប៉ុន្តែក៏នៅមានអ្នកមួយចំនួនបានឈរខាងតារាស្រីរូបនេះថា ប្រសិនជាមិនចង់អស់ប្រាក់ក៏កុំចុចភ្ជាប់តំណរទៅបានហើយ ហើយក៏មិនមាននរណាបង្ខំឱ្យបង់ប្រាក់ដែរ៕