×

ប្រញាប់ទៅ​រៀបចំ​ថ្ងៃកំណើត​ឱ្យកូនស្រី បែរ​ជាភ្លេច​កូនប្រុសតូច​អាយុ ៣ឆ្នាំ​ក្នុងរថយន្ត​រហូត​ដល់​ដាច់ខ្យល់

ហ៊ូស្តុន៖ ស្ត្រីម្នាក់ជាម្តាយ បានប្រញាប់រត់ចូលក្នុងផ្ទះដើម្បីរៀបចំពិធីខួបកំណើតឱ្យកូនស្រីអាយុ ៨ឆ្នាំរហូតភ្លេចគិតថា គាត់បានទុកកូនប្រុសតូចអាយុ ៣ឆ្នាំក្នុងរថយន្តរហូត ២-៣ម៉ោងក្រោយទើបចាប់អារម្មណ៍ថា មិនឃើញកូនប្រុសនៅក្នុងផ្ទះ ទើបនឹកឃើញថាបានភ្លេចកូនតូចក្នុងរថយន្ត ប៉ុន្តែអ្វីៗបានហួសពេលទៅហើយដែលកូនប្រុសរបស់គាត់បានដាច់ខ្យល់ខណៈហប់ខ្យល់មិនមានអុកស៊ីសែន។

តាមការឱ្យដឹង អាកាសធាតុពេលនោះមានកម្តៅហក់ឡើងដល់ជិត ៣៩អង្សាសេឯណោះ។ គួរបញ្ជាក់ដែរថា តាមការឱ្យដឹងពីក្រុមប្រឹក្សាសុវត្ថិភាពជាតិអាមេរិកថា រយៈពេល ១ឆ្នាំក្មេងអាយុក្រោម ១៥ឆ្នាំគិតជាមធ្យមបានស្លាប់យ៉ាងហោចណាស់ ៣៨នាក់ដោយសារជាប់ក្នុងរថយន្តដល់ហប់ខ្យល់ស្លាប់។

យោងតាមអ្នកជំនាញលោក David Diamond បានផ្តល់គំនិតសាមញ្ញដើម្បីដោះស្រាយបញ្ហាភ្លេចកូនតូចក្នុងរថយន្ត ដោយលោកបានឱ្យដឹងថា គួរដាក់របស់សំខាន់នៅក្រោយរថយន្តជាមួយកូនតូចដើម្បីកុំឱ្យភ្លេចភ្លាំងការពារសុវត្ថិភាពមិនឱ្យបញ្ហាបែបនេះកើតឡើងជាយថាហេតុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង