កូរ៉េខាងត្បូង៖ ថ្មីៗនេះ នៅលើបណ្តាញសង្គមកំពុងផ្ទុះពាក្យចចាមអារ៉ាមថា មេក្រុម BTS RM នឹងរៀបការឆាប់ៗនេះហើយ ជាមួយនឹងស្ត្រីម្នាក់ដែលជាអ្នកគាំទ្ររបស់លោក។ តាមរយៈពាក្យចចាមអារ៉ាមទាំងនោះបានឱ្យដឹងថា រវាង RM និងស្ត្រីរូបនោះបានជួបគ្នានៅពេលជួបជុំអ្នកគាំទ្រអំលុងឆ្នាំ ២០១៤-២០១៥ ហើយអ្នកទាំង២ គឺជាគូស្នេហ៍ដែលមានវ័យស្មើគ្នាផងដែរ។
ទោះជាយ៉ាងណា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ នេះដែរផលិតកម្ម HYBE បានធ្វើការបដិសេដពាក្យចចាមអារ៉ាមទាំងនេះជាផ្លូវការ និងប្រកាសប្តឹងអ្នកដែលចែកចាយព័ត៌មានមិនពិតទាំងនេះទៀតផង។
តាមពាក្យចចាមអារ៉ាមបានបន្ថែមទៀតថា RM និងស្ត្រីរូបនោះបានទាក់ទងគ្នាតាំងពីឆ្នាំ ២០១៩ ម្ល៉េះហើយអ្នកទាំង២ឃើញនាំគ្នា check-in នៅទីតាំងតែមួយជាច្រើនកន្លែង។ មិនត្រឹមតែប៉ុណ្ណោះ ស្ត្រីរូបនោះថែមទាំងបានផុសរូបសត្វសុនខមួយក្បាល ដែល RM ផុសដូចគ្នា។
ទោះជាយ៉ាងណា RM បានអះអាងថា លោកមិនស្គាល់ស្ត្រីនោះឡើយ ហើយសត្វសុនខដែលលោកថតរូបជាមួយនោះគឺជារបស់មិត្តភក្តិលោកប៉ុណ្ណោះ៕